Return to Video

Inner and Outer Worlds - Part 1 - Akasha |ពិភព​​ខាង​ក្នុង​(នគរកាយ), ពិភព​ខាងក្រៅ​-១-អាកាសា

  • 0:01 - 0:07
    ដើម្បីមើលពិភពលោកដូចគ្រាប់ខ្សាច់មួយពំនូក និងមើលឋានសួគ៌គួរដូចជាផ្កាព្រៃ, អ្វីៗស្ថិតក្នុងដៃអ្នក បញ្ជាក់ថាត្រូវគ្រប់គ្រា ចាយវេលាត្រឹមតែ១ម៉ោងប៉ុណ្ណោះ។ _ ដោយ វិល្លៀម ប៊ីលឃើ
  • 0:19 - 0:21
    ការចាប់ផ្តើមដំបូងជាស្លាកសញ្ញា,
  • 0:21 - 0:25
    ជាប៊ីកប៊ែង, ជាសញ្ញា អូម (Om)ដំបូង។
  • 0:25 - 0:29
    ទ្រឹស្ដីប៊ីកប៊ែង (Big Bang) និយាយថា ចក្រវាឡមានរូបរាង
  • 0:29 - 0:33
    វង់ដូចគូទខ្យងផ្តើមពីចំណុចដ៏សែនក្តៅ និងកំហាប់ដ៏ខ្ពស់ហួសពីការស្មាន
  • 0:33 - 0:35
    ហៅថា ស៊ីងឃ្យូលែរីធី (singularity)
  • 0:35 - 0:39
    ដែលតូចជាងក្បាលម្ជុលរាប់លានដង។
  • 0:39 - 0:44
    មិនចាំបាច់សួរទេថា ហេតុអ្វី ឬកើតដោយរបៀបណាទេ?
    អ្វីដែលកាន់តែអាថ៌កំបាំង,
  • 0:44 - 0:47
    យើងទទួលយកកាន់តែច្រើន ពេលណា
  • 0:47 - 0:54
    យើងកាន់តែយល់នូវភាពដ៏អស្ចារ្យរបស់ចក្រវាឡ។
  • 0:55 - 1:03
    ចក្រវាឡត្រូវបានគេគិតថា មានទំនាញជាយថាហេតុ
  • 1:03 - 1:08
    ដោយដំណើយឺតៗទាំងការរីកធំឡើង
    ឬទាំងការសង្រួមនៃចក្រវាឡឲ្យកក្រើកធំឡើង។
  • 1:09 - 1:12
    ប៉ុន្តែ, តាមរូបភាពពីកែវយឹតអវកាស ហាបប៊ល (Hubble)
  • 1:12 - 1:18
    បានបង្ហាញថា ការរីកធំនៃចក្រវាឡនេះ
    ហាក់ដូចជាកំពុងពន្លឿនយ៉ាងប្រាកដមែន។
  • 1:18 - 1:21
    ការពង្រីកធំកាន់តែឆាប់រហ័សឡើងៗ
  • 1:21 - 1:28
    លូតលាស់ចេញពី ប៊ីកប៊ែង។ ប្រហែលជា,
    មានម៉ាស់កាន់តែច្រើននៅក្នុងចក្រវាឡ
  • 1:28 - 1:32
    ជាងអ្វីដែលបានព្យាករណ៍តាមរូបវិទ្យាទៅទៀត។
    ដើម្បីអះអាងការពីបាត់បង់ម៉ាស់,
  • 1:33 - 1:38
    បច្ចុប្បន្ន អ្នករូបវិទ្យានិយាយថា ចក្រវាឡ
    មានសមាសធាតុអាតូមតែ 4% ប៉ុណ្ណោះ
  • 1:38 - 1:48
    ឬ អ្វីដែលយើងបានគិតថាជាលោកធាតុធម្មតា។
    23% នៃចក្រវាលគឺជាលោកធាតុងងឹត
  • 1:48 - 1:54
    ហើយ 73% គឺជាថាមពលងងឹតជាអ្វី
    ដែលយើងពីមុនគិតថា ជាលំហទទេ។
  • 1:55 - 2:00
    វាគឺដូចជាប្រព័ន្ធប្រសាទមួយដែលមើលមិនឃើញ
    ធ្វើចលនាឆ្លងកាត់ចក្រវាល
  • 2:00 - 2:05
    ដោយការតភ្ជាប់គ្រប់លោកធាតុទាំងអស់។
  • 2:06 - 2:10
    តាមគ្រូបង្រៀនវេទបុរាណបានបង្រៀនថា ព្រះព្រហ្មណាដា (Nada)
  • 2:11 - 2:14
    ចក្រវាឡនេះគឺការរំញ័រ។
  • 2:15 - 2:18
    ទីវាលរំញ័រជាឫសគល់នៃការពិតគ្រប់
    បទពិសោធន៍ខាងវិញ្ញាណ
  • 2:18 - 2:21
    ទាំងខាងការអង្កេតបែបវិទ្យាសាស្រ្ត។
  • 2:22 - 2:26
    ដូចគ្នានេះ ទីវាលនៃថាមពល និងពួកអ្នកសច្ចំ,
  • 2:26 - 2:31
    ព្រះពុទ្ធអង្គ, អ្នកយុគ្គ, ពួកអ្នកធម្មជាតិនិយម, ពួកអ្នកបួស, គ្រូវេទមន្ត, និងគ្រូទាយបានសង្កេត
  • 2:31 - 2:42
    ដោយការពិនិត្យមើលក្នុងខ្លួនរបស់ពួកគេ ភាពរំញ័រត្រូវបាន
    គេហៅថាអាកាសា, ជាសញ្ញាអូម ដំបូង,
  • 2:42 - 2:47
    ជាសំណាញ់ពេជ្ររបស់ព្រះឥន្ទ្រ, ជាតន្ត្រីវិលជុំ
  • 2:47 - 2:53
    ហើយមានរាប់ពាន់ឈ្មោះផ្សេងៗឆ្លងកាត់តាមប្រវត្តិសាស្រ្ត។
  • 2:53 - 3:03
    ភាពរំញ័រគឺជាឫសគុលរួមនៃគ្រប់សាសនា,
  • 3:03 - 3:13
    ហើយការផ្សារភ្ជាប់រវាងពិភពខាងក្នុង(នគរកាយ)របស់យើង
    និងពិភពខាងក្រៅរបស់យើង។
  • 3:34 - 3:37
    នៅក្នុងព្រះពុទ្ធសាសនាមហាយាននៅសតវត្សទីបី
  • 3:37 - 3:40
    ពួកគេបានរៀបរាប់លោកធាតុ
    មិនខ្ពង់ខ្ពស់ខ្លាំង
  • 3:40 - 3:43
    ដូចរូបវិទ្យាសម័យទំនើបនេះទេ។
  • 3:43 - 3:46
    សំណាញ់ពេជ្ររបស់ព្រះឥន្ទ្រ គឺជានិមិត្តរូប
    ដែលគេបានប្រើដើម្បីរៀបរាប់
  • 3:46 - 3:50
    អំពីការបង្រៀនតាមគម្ពីវេទដ៏ចំណាស់បំផុត
    ដែលបង្ហាញពីវិធីដែលក្រណាត់
  • 3:50 - 3:53
    នៃចក្រវាឡត្រូវបានត្បាញបញ្ចូលគ្នា។
  • 3:53 - 3:56
    ព្រះឥន្ទ្រជាស្ដេចនៃពួកទេវៈ, បានផ្ដល់កំណើតដល់
  • 3:56 - 4:03
    ព្រះអាទិត្យ ហើយផ្លាស់ទីខ្យល់និងទឹក។
  • 4:05 - 4:09
    សូមស្រមៃថា សំណាញ់ពីងពាងមួយដែលពង្រីកខ្លួន
    ជ្រៀតចូលគ្រប់វិមាត្រទាំងអស់។
  • 4:09 - 4:12
    សំណាញ់នេះត្រូវបានបង្កើតពីដំណក់ទឹកសន្សើម
  • 4:12 - 4:17
    ហើយដំណក់ទឹកនិមួយៗផ្ទុកនូវចំណាំងផ្លាត
    គ្រប់ដំណក់ទឹកផ្សេងទៀត
  • 4:17 - 4:20
    និងក្នុងដំណក់ទឹកសន្សើមនិមួយៗដែលបានឆ្លុះបញ្ចាំងគ្នា
  • 4:20 - 4:23
    អ្នកនឹងឃើញចំណាំងនៃគ្រប់ដំណក់ទឹកដទៃទៀត។
  • 4:24 - 4:27
    សំណាញ់ទាំងមូលនៅក្នុងការឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក,
  • 4:27 - 4:30
    ដោយគ្មានទីបំផុត។
  • 4:30 - 4:33
    សំណាញ់ព្រះឥន្ទ្រអាចត្រូវបានចាត់ទុកថា
    ជាចក្រវាឡនៃហូឡូហ្ក្រាហ្វិក (Holographic),
  • 4:33 - 4:36
    ដែលសូម្បីតែពន្លឺថ្ងៃបណ្តើកូន
  • 4:36 - 4:43
    ក៏មានលំនាំដូចគ្នានេះដែរ។
  • 4:43 - 4:46
    អ្នកវិទ្យាសាស្រ្តអាមេរិកកាំង ជាតិស៊ែប៊ីគឺ
    លោក នីកូឡា ថែលស្លា (Nikola Tesla),
  • 4:46 - 4:50
    ពេលខ្លះ ត្រូវបានសំដៅដល់បុរសម្នាក់ដែលបានបង្កើតថ្មី
  • 4:50 - 4:51
    ប្រចាំសតវត្សទី20 ។
  • 4:51 - 4:53
    លោក ថែលស្លា (Tesla) បានទទួលខុសត្រូវចំពោះការរុករក
  • 4:53 - 4:56
    វិធីជំនួសចរន្តអគ្គិសនីឆ្លាស់ និងការបង្កើតឧបករណ៍ផ្សេងទៀតជាច្រើន
  • 4:56 - 5:00
    ដែលសព្វថ្ងៃ ក្លាយជាផ្នែកមួយនៃជីភាពប្រចាំថ្ងៃ។
  • 5:00 - 5:03
    ដោយសារតែ ការចាប់អារម្មណ៍របស់លោក
    នៅក្នុងប្រពៃណីនៃគម្ពីរវេទបុរាណ,
  • 5:03 - 5:06
    លោក ថែលស្លា (Tesla) ជាមនុស្សម្នាក់គត់
    មានជំហរយល់ដឹងពីវិទ្យាសាស្រ្ត
  • 5:06 - 5:10
    ទាំងពីម៉ូដែល ទាំងលោកខាងកើត និងទាំងលោកខាងលិច។
  • 5:10 - 5:14
    ដូចអ្នកវិទ្យាសាស្ដ្រអស្ចារ្យជាច្រើនរូបដែរ, លោក ថែលស្លា
    មិនត្រឹមតែបានពិនិត្យមើលយ៉ាងជ្រៅ
  • 5:14 - 5:16
    ទៅក្នុងអាថិកំបាំងនៃពិភពខាងក្រៅនោះទេ,
  • 5:16 - 5:20
    ប៉ុន្តែគាត់ក៏បានពិនិត្យមើលទៅយ៉ាងជ្រៅក្នុងកាយគាត់ដែរ។
  • 5:20 - 5:24
    ដូចអ្នកធ្វើយូហ្ហាសម័យបុរាណដែរ, លោក ថែលស្លា បានប្រើពាក្យអាកាសា (Akasha)
  • 5:24 - 5:31
    ដើម្បីរៀបរាប់អំពីអារម្មណ៍នៃលំហរ
    ដែលពង្រីកជ្រៀងចូលគ្រប់វត្ថុៗទាំងអស់។
  • 5:32 - 5:36
    លោក ថែលស្លា បានសិក្សាជាមួយ
    អាចារ្យស្វាមិ វិវេកាណានដា (Swami Vivekananda), ដែលជាអ្នកកម្មដ្ឋានយូហ្ហាម្នាក់ ដែលបាននាំយកការបង្រៀន
  • 5:36 - 5:39
    របស់បុព្វបុរសឥណ្ឌាទៅលោកខាងលិច។
  • 5:39 - 5:43
    តាមការបង្រៀននៃគម្ពីរវេទនេះ, អាកាសា ជាលំហនៃខ្លួនវា;
  • 5:43 - 5:45
    ជាលំហដែលលោកធាតុផ្សេងទៀតបំពេញឲ្យវា,
  • 5:45 - 5:49
    ដែលកើតមានក្នុងភពជាមួយនឹងភាពរំញ័រ។
  • 5:49 - 5:56
    ទាំងពីរនេះ គឺមិនអាចកាត់ផ្ដាច់គ្នាបានទេ។ អាកាសា
    ជា យីនក្នុងយ៉ាង។
  • 6:00 - 6:10
    គោលគំនិតទំនើបដែលអាចជួយយើងដើម្បី
    ពន្យល់គោលគំនិត នៃអាកាស,
  • 6:10 - 6:16
    ឬសារធាតុបឋម គឺជាគំនិតពី ហ្វេកថល (fractal) នេះ។
  • 6:16 - 6:20
    គំរូរូបភាពអត់មានទេ រហូតដល់ឆ្នាំ 1980
    ដោយការរីកចម្រើនក្នុងវិស័យកុំព្យូទ័រ
  • 6:20 - 6:24
    ទើបអនុញ្ញាតឱ្យយើងបង្កើតរូបភាពពិត
    និងបង្កើតឡើងវិញដោយប្រើគណិតវិទ្យា
  • 6:24 - 6:27
    តាមលំនាំធម្មជាតិ។
  • 6:27 - 6:30
    ពាក្យហ្វេកថល (fractal) នេះ បានបង្កើតឡើងក្នុងឆ្នាំ 1980
  • 6:30 - 6:32
    ដោយគណិតវិទូលោក Benoit Mandelbrot
  • 6:32 - 6:35
    ជាអ្នកដែលបានសិក្សាសមីការគណិតវិទ្យាសាមញ្ញមួយចំនួន,
  • 6:35 - 6:40
    នៅពេលដែលពួកគេ ត្រូវបានធ្វើម្តងហើយ ម្តងទៀត,
    បង្កើតជារូបរាងដែលគ្មានទីបញ្ចប់
  • 6:40 - 6:43
    រៀបតាមលំដាប់តាមការផ្លាស់ប្តូរទម្រង់គណិតវិទ្យា
    ឬតាមទម្រង់ធរណីមាត្រ
  • 6:43 - 6:44
    ក្នុងក្របខណ្ឌកំណត់មួយ។
  • 6:44 - 6:48
    ពួកគេគឺមានកំណត់, ប៉ុន្តែនៅក្នុងពេលតែមួយ, ក៏គ្មានកំណត់ដែរ។
  • 6:48 - 6:52
    ហ្វេកថល (fractal) ជាធរណីមាត្ររាងរដិបរដុប
  • 6:52 - 6:56
    ដែលអាចបែកចេញ ជាផ្ទាំងៗ ដែលផ្នែកនិមួយៗ ប្រហែលជា
  • 6:56 - 7:00
    ច្បាប់ចម្លងនៃលំនាំទាំងមូលដែលទំហំត្រូវបានកាត់បន្ថយ
  • 7:00 - 7:06
    ដែលអចលវត្ថុនេះហៅថា ស៊ែលស៊ីមីឡារីធី (self-similarity) ។
  • 7:06 - 7:08
    ហ្វេកថល របស់លោក Mandelbrot
  • 7:08 - 7:12
    ដែលហៅថាក្រយ៉ៅដៃព្រះ។
  • 7:22 - 7:27
    អ្នកកំពុងមើលពីស្នាដៃសិល្បៈដែលបង្កើតដោយ
    ធម្មជាតិខ្លួនវាផ្ទាល់។
  • 7:27 - 7:30
    ប្រសិនបើអ្នកចុចលើរូប Mandelbrot លំនាំជាក់លាក់ណាមួយ,
  • 7:30 - 7:34
    វាមើលទៅដូចជាព្រះអាទិទេពនៃសាសនាហិណ្ឌូ ឬព្រះពុទ្ធអង្គ។
  • 7:34 - 7:42
    គេហៅរូបនេះថា ជារូបព្រះពុទ្ធអង្គ " Buddhabrot"។
  • 7:53 - 8:01
    ប្រសិនបើអ្នកមើលទៅលើទម្រង់មួយចំនួននៃសិល្បៈ
    និងស្ថាបត្យកម្មបុរាណ,
  • 8:01 - 8:04
    អ្នកនឹងឃើញថា មនុស្សបានភ្ជាប់ទំនាក់ទំនង
    ជាយូរមកហើយនឹងសោភណភាព
  • 8:04 - 8:14
    និងភាពដ៏ពិសិដ្ឋជាមួយនឹងលំនាំ ហ្វេកថលនេះ។
  • 8:18 - 8:22
    ធ្វើឲ្យស្មុគ្រស្មាញគ្មានទីបញ្ចប់, តាមពិតគ្រប់ផ្នែកផ្ទុកនូវគ្រាប់ពូជ
  • 8:22 - 8:24
    ដើម្បីបង្កើតគំរូទាំងមូលនេះឡើង។
  • 8:24 - 8:28
    ហ្វេកថល បានផ្លាស់ប្តូរទស្សនៈអ្នកគណិតវិទូ អំពីចក្រវាឡ
  • 8:28 - 8:30
    និងរបៀបដែលចក្រវាឡធ្វើប្រតិបត្តិការ។
  • 8:30 - 8:33
    ជាមួយនឹងកម្រិតសម្តែងថ្មីនិមួយៗ,
  • 8:33 - 8:36
    មានភាពខុសគ្នាពីលំនាំដើម។
  • 8:36 - 8:39
    ការផ្លាស់ប្តូរជានិរន្ត និងការប្តូររូបរាង្គកើតឡើង
    ដូចដែលយើងបានឆ្លងកាត់
  • 8:39 - 8:42
    ពីកម្រិតនៃហ្វេកថលលម្អិតមួយទៅមួយផ្សេងទៀត។
  • 8:42 - 8:46
    ការបំលែងរូបរាង្គនេះជារង្វង់ដូចគូទខ្យងនៃចក្រវាឡដែរ។
  • 8:46 - 8:53
    អង្គបញ្ញាដែលបានបង្កប់នូវម៉ាទ្រីសលំហនៃពេលវេលា។
  • 9:15 - 9:19
    ហ្វេកថល មានទាក់ទិននឹងភាពចលាចលដែលពោពេញ
    ដោយសេចក្តីល្អនិងការបញ្ជា។
  • 9:19 - 9:23
    នៅពេលដែលចិត្តរបស់យើងទទួលស្គាល់ ឬកំណត់លំនាំណាមួយហើយ,
  • 9:23 - 9:27
    យើងផ្តោតនៅលើវា ប្រសិនបើវាគឺជាវត្ថុ។
  • 9:27 - 9:30
    យើងសាកល្បងស្វែងរកលំនាំដែលយើងគិតថាស្រស់ស្អាត,
  • 9:30 - 9:33
    ប៉ុន្តែស្ថិតលើការបញ្ជាដើម្បីកាន់កាប់លំនាំនោះនៅក្នុងចិត្តរបស់យើង,
  • 9:33 - 9:37
    យើងត្រូវតែរុញច្រានហ្វេកថលផ្សេងទៀតឱ្យទៅឱ្យឆ្ងាយ។
  • 9:53 - 9:56
    ដើម្បីយល់ពីហ្វេកថលឲ្យទូលំទូលាយ ដោយញាណ
  • 9:56 - 10:02
    ត្រូវកំណត់ចលនារបស់វា។
  • 10:02 - 10:06
    ថាមពលទាំងអស់នៅក្នុងចក្រវាឡនេះ គឺជាអព្យាក្រឹត,
  • 10:06 - 10:10
    គ្មានពេលវេលា, គ្មានវិជ្ជមាត្រ ។
  • 10:10 - 10:14
    ការច្នៃប្រឌិតនិងការកែខៃសមត្ថភាពរបស់ខ្លួនយើង
    សម្រាប់ឲ្យស្គាល់លំនាំ
  • 10:14 - 10:18
    ជាការផ្សារភ្ជាប់គ្នារវាងលោធាតុតូច និងលោធាតុធំ។
  • 10:18 - 10:22
    ពិភពគ្មានពេលវាលាជារលក និងពិភពរឹងជាវត្ថុនានា។
  • 10:26 - 10:30
    ការអង្កេតជាចលនានៃការបង្កើតឆ្លងកាត់ភាពមានកំណត់
  • 10:30 - 10:32
    ដែលស្អិតភ្ជាប់នឹងការគិត។
  • 10:32 - 10:35
    យើងកំពុងបង្កើតការបំភាន់ដោយវត្ថុរឹង,
  • 10:35 - 10:38
    ការបំភាន់នៃវត្ថុនានាដោយការដាក់ស្លាកឲ្យ, ការដាក់ឈ្មោះឲ្យ។
  • 10:38 - 10:41
    ទស្សនវិទូ Kierkegaard បាននិយាយថា,
  • 10:41 - 10:44
    «ប្រសិនបើអ្នកដាក់ឈ្មោះខ្ញុំ, មានន័យថាអ្នកបដិសេធន៍ខ្ញុំហើយ»។
  • 10:44 - 10:48
    ដោយការដាក់ឈ្មោះឲ្យខ្ញុំ, ដាក់ស្លាកឲ្យខ្ញុំ,
    មានន័យថាអ្នកបដិសេធន៍គ្រប់យ៉ាង
  • 10:48 - 10:51
    នូវអ្វីៗទៀតដែលខ្ញុំអាចធ្វើបាន។
  • 10:51 - 10:54
    អ្នករារាំងកាំរស្មីឆ្មាៗ (ផាទីខល) ក្នុងវត្ថុមួយ
  • 10:54 - 10:56
    ដោយចង្អុលវាថាអន់, ដោយដាក់ឈ្មោះឲ្យវត្ថុនោះ
  • 10:56 - 10:59
    ប៉ុន្តែក្នុងពេលតែមួយ អ្នកកំពុងតែបង្កើតវត្ថុនោះ,
  • 10:59 - 11:03
    កំណត់វត្ថុនោះឲ្យមានរូបរាង្គឡើង។
  • 11:03 - 11:07
    ការច្នៃប្រឌិត គឺជានិស្ស័យដ៏ខ្ពស់បំផុតរបស់យើង ។
  • 11:07 - 11:10
    ជាមួយនឹងការបង្កើតវត្ថុនានាឡើង ទន្ទឹងនឹងពេលគ្នា,
  • 11:10 - 11:18
    ជាអ្វីដែលបង្កើតឲ្យមានការបំភាន់ដោយវត្ថុរឹង។
  • 11:18 - 11:23
    លោក អែនស្តែន ជាអ្នកវិទ្យាសាស្រ្តដំបូងគេ ដែលទទួលស្គាល់
  • 11:23 - 11:27
    នូវអ្វីដែលយើងគិតថាលំហទទេថា មិនម៉ែនទទេឡើយ,
  • 11:27 - 11:29
    លំហមានលក្ខណៈសម្បត្តិ,
  • 11:29 - 11:31
    និងមានចរិតរបស់លំហ
  • 11:31 - 11:36
    គឺមានបរិមាណថាមពលដ៏ច្រើនស្ទើតែមិនអាចយល់បាន ។
  • 11:36 - 11:39
    អ្នករូបវិទូដ៏ល្បីម្នាក់ គឺលោក Richard Feynman
    បាននិយាយពេលមួយថា៖
  • 11:39 - 11:43
    «មានថាមពលគ្រប់គ្រាន់ត្រឹមតែមួយម៉ែត្រគូបនៃលំហ
  • 11:43 - 11:47
    ក៏អាចធ្វើឲ្យមហាសមុទ្រទាំងអស់នៅក្នុងពិភពលោកពុះបានដែរ»
  • 11:48 - 11:52
    អ្នកភាវនាកម្មដ្ឋានជាន់ខ្ពស់ជាច្រើនអ្នកបានដឹងថា
    ការខន្តីអត់ធន់(រឹងដូចថ្ម) បានលាក់នូវ
  • 11:52 - 11:55
    អនុភាពដ៏ធំមហិមា។
  • 11:55 - 12:00
    ប៉ុន្តែព្រះពុទ្ធអង្គ មានពាក្យមួយផ្សេងទៀត ចំពោះខ្លឹមសារដ៏ចម្បងនេះ;
  • 12:00 - 12:03
    ជាអ្វីដែលព្រះអង្គប្រើពាក្យថា កាលាប៉ាស (kalapas)
    ដែលជាភាគកាំរស្មីល្អិតសុខុម
  • 12:03 - 12:06
    ឬ រលកថ្ងៃបណ្តើកូន ដែលបានកើតឡើងនិងរសាត់បាត់វិញ
  • 12:06 - 12:18
    រាប់ពាន់លានដងក្នុងមួយវិនាទី។ ជាការពិត នៅក្នុងន័យនេះ,
  • 12:18 - 12:23
    ដូចជាស៊េរីមួយនៃស៊ុម ក្នុងកាមេរ៉ាខ្សែភាពយន្ត
    ហូឡូហ្ក្រាហ្វិក (Holographic)
  • 12:23 - 12:27
    ដែលផ្លាស់ប្តូរយ៉ាងរហ័ស
    ដូចដើម្បីបង្កើតនូវការបំភាន់ឥតឈប់ឈរ។
  • 12:27 - 12:31
    ពេលវិញាណប្រែជាស្ងៀមនឹងដូចថ្ម,
  • 12:31 - 12:34
    ការបំភាន់នេះត្រូវបានគេយល់
  • 12:34 - 12:39
    ដោយសារការបំភាន់ជាវិញាណដែលខ្លួនវាផ្ទាល់
    ត្រួសត្រាយឲ្យមានការបំភាន់នេះឡើង។
  • 13:18 - 13:21
    ក្នុងប្រពៃណីបុរាណរបស់លោកខាងកើត,
  • 13:21 - 13:23
    បានយល់រាប់ពាន់ឆ្នាំមកហើយ
  • 13:23 - 13:27
    ថាអ្វីៗសព្វយ៉ាងសុទ្ធតែជារំញ័រ។
  • 13:27 - 13:31
    "ព្រះព្រហ្ម ណាដា (Nada Brahma) " - ចក្រវាឡនេះជាសំឡេង។
  • 13:32 - 13:36
    ពាក្យថា "ណាដា (Nada)" មានន័យថាសំឡេង ឬរំញ័រ
  • 13:36 - 13:39
    ហើយពាក្យ "ព្រហ្ម (Brahma)" គឺជាឈ្មោះព្រះអាទិទេព។
  • 13:39 - 13:44
    ព្រះព្រហ្ម ក្នុងពេលដំណាលគ្នាជាចក្រវាឡ
    និងជាអ្នកបង្កើត។
  • 13:44 - 13:48
    សិល្បករ និងសិល្បៈ ជាអ្វីដែលមិនអាចដាច់គ្នាបាន។
  • 13:48 - 13:51
    ក្នុងគម្ពីរឧបនិស្ស័យ (Upanishads),
  • 13:51 - 13:54
    ជាកំណត់ត្រាមួយក្នុងចំណោមកំណត់ត្រារបស់មនុស្ស
    ដ៏ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌាបុរាណ,
  • 13:54 - 13:59
    បាននិយាយថា: «ព្រះព្រហ្ម ជាអ្នកបង្កើតលោក,
    ដែលគង្សនៅលើផ្កាឈូក
  • 13:59 - 14:06
    ពេលព្រះអង្គបើកព្រះនេត្រ ពិភពលោកមានមនុស្ស។
  • 14:06 - 14:12
    ពេលដែលព្រះព្រហ្ម បិទព្រះនេត្ររបស់ព្រះអង្គ,
  • 14:12 - 14:14
    ពិភពលោកមិនមានមនុស្ស។ »
  • 14:14 - 14:17
    អ្នកធម្មជាតិបុរាណ, អ្នកធ្វើកម្មដ្ឋានបែបយូហ្កា,
    និងហោរាសាស្ត្រ
  • 14:17 - 14:19
    បានអះអាងថាមានវាល(ទីលាន)
  • 14:19 - 14:21
    ជាឬសគុលតាមកម្រិតនៃវិញាណ។
  • 14:21 - 14:25
    វាលអាកាស ឬកំណត់ត្រាអាកាស
  • 14:25 - 14:28
    ដែលជាកន្លែងផ្ទុកនូវព័ត៌មានទាំងអស់,
    ផ្ទុកនូវគ្រប់បទពិសោធន៍ទាំងអាឌិតកាល,
  • 14:28 - 14:32
    ទាំងបច្ចុប្បន្ននិងអនាគត, អ្វីៗដែលមានឥឡូវនេះហើយមានជានិរន្តន៍។
  • 14:32 - 14:35
    វាល ឬម៉ាទ្រីស (Matrix) នេះ
  • 14:35 - 14:37
    បានមកពីគ្រប់វត្ថុដែលកើតឡើង។
  • 14:37 - 14:40
    ពីកូនអាតូមទៅដល់កញ្ចុំផ្កាយ,
  • 14:40 - 14:47
    គ្រប់តារារហូតដល់ភពនានា និងដល់គ្រប់ជីវិត។
  • 14:51 - 14:55
    លោកអ្នកគ្មានផ្លូវមើលឃើញអ្វីៗទាំងស្រុងដោយផ្ទាល់ភ្នែកឡើយ
  • 14:55 - 14:58
    ព្រោះវាត្រូវបានបង្កើតឡើងដោយស្រទាប់លើស្រទាប់ នៃការរំញ័រ
  • 14:58 - 15:01
    ហើយវាត្រូវប្រែប្រួលផ្លាស់ប្តូរជានិច្ចជានិរន្តរ,
  • 15:01 - 15:05
    ដោយផ្លាស់ប្តូរព័ត៌មានជាមួយអាកាសា។
  • 15:05 - 15:10
    ដើមឈើមួយកំពុងស្រូបពន្ពឺពីព្រះអាទិត្យ, ពីខ្យល់,
  • 15:10 - 15:17
    ពីទឹកភ្លៀង, ស្រូបយកជីជាតិពីផែនដី។
  • 15:17 - 15:20
    ពិភពនៃថាមពលផ្លាស់ទីនៅក្នុងនិងក្រៅជុំវិញវត្ថុនេះ
  • 15:20 - 15:23
    ដែលយើងហៅថាដើមឈើ។
  • 15:23 - 15:26
    ពេលដែលដួងចិត្តនៃការគិតនៅស្ងៀមនឹង,
  • 15:26 - 15:29
    បន្តមក អ្នកនឹងយល់ឃើញការពិតតាមអ្វីដែលវាមាន។
  • 15:29 - 15:31
    គ្រប់ទិដ្ឋភាពទាំងអស់រួមគ្នាតែមួយ។
  • 15:31 - 15:34
    ដើមឈើ មេឃនិងដី,
  • 15:34 - 15:37
    ទឹកភ្លៀងនិងតារា មិនអាចដាច់ពីគ្នាបានឡើយ។
  • 15:37 - 15:41
    រស់និងស្លាប់, ខ្លួនឯងនិងអ្នកដ៏ទៃមិនអាចផ្តាច់ពីគ្នា។
  • 15:42 - 15:46
    សូម្បីតែ ភ្នំនិងជ្រលងភ្នំក៏មិនអាចដាច់ពីគ្នាបានដែរ។
  • 15:46 - 15:48
    នៅក្នុងប្រពៃណីជនជាតិដើមអាមេរិកកាំង
  • 15:48 - 15:51
    និងជនជាតិដើមភាគតិចផ្សេងៗ
  • 15:51 - 15:53
    ពួកគេនិយាយថា គ្រប់វត្ថុសុទ្ធតែមានវិញ្ញាណ
  • 15:53 - 15:56
    ដែលអាចនិយាយដោយសាមញ្ញម្យ៉ាងទៀតថា
  • 15:56 - 15:59
    អ្វីៗគ្រប់យ៉ាងត្រូវបានភ្ជាប់ទៅនឹងប្រភពរំញ័រតែមួយដូចគ្នា។
  • 15:59 - 16:03
    មានវិញ្ញាណតែមួយ, មានទីវាលល្អិតសុខមតែមួយ,
  • 16:03 - 16:06
    មានកម្លាំងមួយដែលផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។
  • 16:06 - 16:09
    ទីវាលនេះមិនម៉ែនកើតឡើង
    នៅជុំវិញអ្នកទេ,
  • 16:09 - 16:15
    ទីវាលនេះកំពុងកើតឡើងដោយ ឆ្លងកាត់ លោកអ្នក
  • 16:15 - 16:19
    ហើយក៏កើតឡើង ដោយសារ លោកអ្នក។
  • 16:19 - 16:21
    អ្នកគឺជា "ចក្រវាឡ " ក្នុងចក្រវាឡ។
  • 16:21 - 16:25
    អ្នកគឺជាចក្ខុដែលបង្កើតឡើងតាមរយៈកាយ
    ដែលមើលឃើញដោយលោកអ្នក។
  • 16:25 - 16:28
    នៅពេលដែលអ្នកភ្ញាក់ពីសុបិន្ត លោកអ្នកទទួលស្គាល់ថា
  • 16:28 - 16:30
    អ្វីគ្រប់យ៉ាង នៅក្នុងសុបិន្តជាលោកអ្នក។
  • 16:30 - 16:32
    លោកអ្នកកំពុងបានបង្កើតសុបិន្តនោះឡើង។
  • 16:32 - 16:35
    ដូច្នេះ ដែលហៅថាជីវិតពិត គ្មានអ្វីខុសគ្នាទេ។
  • 16:35 - 16:38
    យើងម្នាក់ៗ និងគ្រប់អ្វីៗ គឺជាលោកអ្នក។
  • 16:39 - 16:43
    វិញ្ញាណមួយនេះដែលកំពុងមើលឃើញចេញពីគ្រប់ក្រសែភ្នែក,
  • 16:46 - 16:55
    នៅក្រោមផ្ទាំងថ្មនិមួយៗ នៅក្នុងភាគល្អិតសុខុមនិមួយៗ។
  • 17:07 - 17:10
    ក្រុមអ្នកស្រាវជ្រាវអន្តរជាតិនៅអង្គការស៊ឺន(CERN),
  • 17:10 - 17:12
    មន្ទីរពិសោធន៍អឺរ៉ុប សម្រាប់រូបវិទ្យានៃភាគល្អិតសុខម,
  • 17:12 - 17:14
    កំពង់ស្រាវជ្រាវទីវាលល្អិតសុខមនេះ,
  • 17:14 - 17:17
    ដែលពង្រីកបន្តនៅទូទាំងគ្រប់លោកធាតុទាំងអស់។
  • 17:17 - 17:19
    ប៉ុន្តែជំនួសឱ្យការសម្លឹងមើលខាងក្នុងខ្លួនយើងម្នាក់ៗ,
  • 17:19 - 17:23
    ពួកគេស្វែងយល់ពីពិភពខាងក្រៅខ្លួនវិញ។
  • 17:23 - 17:28
    ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ស៊ឺន(CERN) នៅទីក្រុងហ្សឺណែវ, ប្រទេសស្វីស
  • 17:28 - 17:30
    បានប្រកាសថា ពួកគេបានរកឃើញ
  • 17:30 - 17:32
    Higgs Boson, ឬ ព្រះភាគព្រះ។
  • 17:32 - 17:36
    ការពិសោធន៍ Higgs Boson បញ្ជាក់តាមវិទ្យាសាស្រ្តថា
  • 17:36 - 17:42
    ទីវាលនៃថាមពលដែលមើលមិនឃើញមានពេញ
    ក្នុងសុញ្ញាកាសនៃលំហរ។
  • 17:42 - 17:45
    ឧបករណ៍ជល់គ្នា hadron ដ៏ធំរបស់ CERN មានរង្វង់មានប្រវែង
  • 17:45 - 17:48
    17 ម៉ាយល៍ (27.35 គ.ម) ក្នុងរង្វង់ដែលក្នុងនោះមានធ្នឹម
  • 17:48 - 17:51
    នៃភាគល្អិតពី រត់បញ្ច្រាស់ទិសគ្នា,
  • 17:51 - 17:54
    បានជួបគ្នា ទាំងបានបែកផ្កាភ្លើងនៅស្ទើរតែជិតស្មើនឹង
  • 17:54 - 17:56
    ល្បឿននៃពន្លឺ។
  • 17:56 - 18:00
    វិទ្យាសាស្រ្តបានសំគាល់មើលនូវអ្វីកើតចេញពី
  • 18:00 - 18:02
    ការប៉ះទង្គិចដោយហឹង្សានេះ។
  • 18:02 - 18:04
    គំរូស្តង់ដារមិនអាចអះអាងពីរបៀបដែល
  • 18:04 - 18:07
    ភាគដ៏ល្អិតបានម៉ាស់មកដោយរបៀបណាទេ។
  • 18:07 - 18:10
    អ្វីគ្រប់យ៉ាងហាក់ដូចជាកើតឡើងពីរំញ័រ
  • 18:10 - 18:16
    ប៉ុន្តែមិនម៉ែន "វត្ថុ" បង្កើតរំញ័រទេ។
  • 18:16 - 18:20
    វាគឺហាក់ដូចជាមានអ្នករាំរបាំអរូបីយ៍,
  • 18:20 - 18:24
    គឺដូចជាស្រមោលដែលកំពង់រាំបង្កប់នៅក្នុងរបាំបាឡេ
    នៃចក្រវាឡនេះ។
  • 18:24 - 18:27
    គ្រប់អ្នករបាំដទៃទៀតតែងតែបានរាំ
  • 18:27 - 18:29
    នៅជុំវិញអ្នករាំរបាំដែលលាក់ខ្លួននេះ។
  • 18:29 - 18:32
    យើងបានសំគាល់មើលការរាំរបាំនេះ,
  • 18:32 - 18:38
    ប៉ុន្តែមកដល់ឥឡូវនេះយើងមិនអាចឃើញ
    អ្នករាំរបាំនោះទៀតទេ។
  • 18:41 - 18:44
    នេះគេបានហៅថា "ព្រះភាគព្រះ",
  • 18:45 - 18:48
    ជាលក្ខណៈនៃវត្ថុធាតុដើមមូលដ្ឋានរបស់ចក្រវាឡ,
  • 18:48 - 18:51
    ជាបេះដូងនៃគ្រប់វត្ថុធាតុ ដែលគួរតែទទួលខុសត្រូវ
  • 18:51 - 18:56
    ចំពោះម៉ាស់ និងថាមពលដែលមិនអាចពន្យល់បាន
    ដែលត្រួសត្រាយការរីកធំឡើងរបស់ចក្រវាឡនេះ។
  • 18:56 - 19:00
    ប៉ុន្តែមានគម្លាតគ្នាឆ្ងាយ ពីការពន្យល់ពីធម្មជាតិនៃចក្រវាឡ,
  • 19:00 - 19:03
    រហូតដល់ការរកឃើញនៃការ Higgs Boson គ្រាន់តែបង្ហាញ
  • 19:03 - 19:06
    ពីអាថ៌កំបាំងដ៏សម្បើមទៀត, ដោយបង្ហាញចក្រវាឡនោះ
  • 19:06 - 19:11
    កាន់តែមានអាថ៍កំបាំង ជាងការដែលយើងធ្លាប់ស្រមៃទៅទៀត។
  • 19:11 - 19:14
    វិទ្យាសាស្រ្តកំពុងខិតជិតរបាគោលរវាងវិញាណ(នាម)
  • 19:14 - 19:15
    និងលោកធាតុ(រូប)ហើយ។
  • 19:16 - 19:18
    ភ្នែក ដែលយើងមើលទៅទីវាលដំបូង
  • 19:18 - 19:22
    និងភ្នែកដែលទីវាលភាគល្អិតសុខមនេះមើលមកយើង
  • 19:22 - 19:29
    ជាភ្នែកតែមួយនិងដូចគ្នា។
  • 19:35 - 19:38
    លោក Wolfgang Von Goethe ជាអ្នកនិពន្ធ និងជាអ្នកជំនាញ
    ខាងវត្ថុបញ្ចេញពន្លឺ ជាតិអាល្លឺម៉ង់ បាននិយាយថា
  • 19:38 - 19:41
    «រលកគឺជាបាតុភូតដំបូង
  • 19:41 - 19:45
    ដែលផ្តល់កំណើតដល់ពិភពលោក »។
  • 19:45 - 19:49
    សៃម៉ែទីក(Cymatics) គឺជាការសិក្សាពីសំឡេងដែលធ្វើឲ្យអាចមើលឃើញ។
  • 19:53 - 19:57
    ពាក្យសៃម៉ែទីក(cymatic) នេះបានមកពីភាសាក្រិច
    មានឬសគុល ពីពាក្យសៃម៉ា "cyma"
  • 19:58 - 20:05
    ដែលមានន័យថា រលក ឬរំញ័រ។
  • 20:09 - 20:12
    ម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រលោកខាងលិចដំបូងគេ
    ដែលបានសិក្សាដោយយកចិត្តទុកដាក់យ៉ាងខ្លាំង
  • 20:12 - 20:14
    ពីបាតុភូតរលក គឺលោក Ernst Chladni,
  • 20:14 - 20:16
    លោកជាតន្ត្រីករ និងអ្នករូបវិទ្យាជាតិអាល្លឺម៉ង់,
  • 20:16 - 20:19
    ដែលបានរស់នៅក្នុងសតវត្សទី១៨។
  • 20:19 - 20:22
    Chladni រកឃើញថា នៅពេលដែលគាត់រាយគ្រាប់ខ្សាច់
  • 20:22 - 20:24
    នៅលើចានដែក បន្ទាប់មកបានធ្វើរំញ័រចាននោះ
  • 20:25 - 20:29
    ដោយធ្នូវីយូឡុង, គ្រាប់ខ្សាច់បានរៀបចំខ្លួនវាទៅជាលំនាំផ្សេងៗគ្នា។
  • 20:29 - 20:32
    ទម្រង់ធរណីមាត្រផ្សេងគ្នាបានបង្ហាញខ្លួនឡើង
  • 20:32 - 20:38
    អាស្រ័យលើការរំញ័រដែលបានបង្កើត។
  • 20:38 - 20:41
    Chladni បានកត់ត្រាកាតាឡុកទាំងមូលនៃរូបរាង្គទាំងអស់
  • 20:41 - 20:44
    ហើយរូបរាង្គទាំងនោះត្រូវបានធ្វើជាឯកសារយោង
  • 20:44 - 20:46
    ជារូបភាពរបស់ Chladni ។
  • 20:46 - 20:49
    ភាគច្រើននៃលំនាំទាំងនេះអាចត្រូវបានរកឃើញ
  • 20:49 - 20:53
    នៅទូទាំងពិភពធម្មជាតិ។ ដូចជាការធ្វើក្រឡាស្នូកសត្វអណ្តើក
  • 20:54 - 21:01
    ឬការធ្វើលំនាំអុចៗនៃសត្វខ្លាដំបង។
  • 21:03 - 21:06
    ការសិក្សាលំនាំ Chladni ឬលំនាំ cymatic
  • 21:06 - 21:10
    ជាវិធីសម្ងាត់មួយក្នុងការកំណត់សំលេងដ៏ខ្ពស់របស់ហ្គីតា,
    សំលេងដ៏ក្រលួចរបស់វីយូឡុង
  • 21:10 - 21:17
    ហើយអ្នកធ្វើឧបករណ៍តន្ត្រីផ្សេងៗ កំណត់គុណភាពសំឡេង
    នៃឧបករណ៍ដែលពួកគេបានធ្វើ។
  • 21:22 - 21:26
    លោក Hans Jenny បានពង្រីកនៅលើការងារ
    របស់ Chladni ក្នុងឆ្នាំ 1960
  • 21:27 - 21:31
    ដោយការប្រើវត្ថុធាតុរាវផ្សេងៗ និងប្រើឧបករណ៍
    អេឡិចត្រូនិកបំពងសំឡេង
  • 21:31 - 21:37
    ដើម្បីបង្កើតប្រេកង់សំឡេង និងបង្កើតពាក្ «យសៃម៉ាទីក cymatics» ។
  • 21:37 - 21:41
    បើសិនអ្នកដំណើរការរលកស៊ីនុសសាមញ្ញ
    តាមរយៈចានទឹកមួយ,
  • 21:41 - 21:44
    អ្នកនឹងអាចមើលឃើញលំនាំនៅក្នុងទឹក។
  • 21:44 - 21:46
    អាស្រ័យលើប្រេកង់នៃរលក,
  • 21:46 - 21:49
    លំនាំព្រាចទឹកផ្សេងគ្នានឹងលេចឡើង។
  • 21:49 - 21:52
    ប្រេកង់កាន់តែខ្ពស់, បង្កើតលំនាំរូបនឹងកាន់តែស្មុគស្មាញ។
  • 21:52 - 21:56
    ទម្រង់ទាំងនេះគឺ ធ្វើឡើងវិញដ៏ដែរៗ, មិនមែនដោយចៃដន្យទេ។
  • 21:56 - 21:58
    លោកអ្នកកាន់តែសំគាល់,
  • 21:58 - 22:02
    ធ្វើឲ្យលោកអ្នកកាន់តែចាប់ផ្តើមមើលឃើញរបៀបនៃរំញ័រដែលចាត់ចែងលោកធាតុឲ្យទៅជាទម្រង់ស្មុគស្មាញ

  • 22:02 - 22:05
    ដោយផ្តើមពីរលកសាមញ្ញឡើងទៅ ។
  • 22:05 - 22:12
    រំញ័រនៃទឹកនេះមានលំនាំស្រដៀងគ្នា
    ទៅនឹងផ្កាព្រះអាទិត្យដែរ។
  • 22:30 - 22:33
    គ្រាន់តែដោយផ្លាស់ប្តូរប្រេកង់សំឡេងនោះ,
  • 22:33 - 22:40
    យើងទទួលបានលំនាំខុសគ្នា។
  • 22:52 - 22:56
    ទឹកគឺជាសារធាតុអាថ៍កំបាំងខ្លាំងណាស់។
  • 22:56 - 22:58
    ទឹកអាចធ្វើឲ្យមានការដក់អារម្មណ៍យ៉ាងខ្លាំង។
  • 22:58 - 23:01
    គឺទឹកអាចទទួល និងកាន់កាប់លើរំញ័រ។
  • 23:01 - 23:04
    ដោយសារតែសមត្ថភាពខ្ទ័រខ្ពស់របស់វា
  • 23:04 - 23:08
    និងភាពរសើបខ្ពស់ និងការត្រៀមខ្លួនខាងក្នុងដើម្បីធ្វើឲ្យឮខ្ទ័រឡើង,
  • 23:08 - 23:11
    ជាលទ្វផលទឹកនឹងឆ្លើយតបភ្លាមទៅ
  • 23:11 - 23:13
    គ្រប់ប្រភេទនៃរលកសម្លេងទាំងនោះ ។
  • 23:14 - 23:15
    ការរំញ័រទឹកនិងដី
  • 23:15 - 23:18
    បានតាក់តែងភាគច្រើនពីម៉ាស់នៅក្នុងរុក្ខជាតិនិងសត្វ។
  • 23:18 - 23:22
    ងាយស្រួលក្នុងការសំគាល់មើលពីរបៀបរំញ័រសាមញ្ញ
    នៅក្នុងទឹក
  • 23:22 - 23:26
    ដែលអាចបង្កើតលំនាំធម្មជាតិដែលអាចស្គាល់បាន
  • 23:26 - 23:30
    ប៉ុន្តែបើយើងបន្ថែមវត្ថុរឹងព្រមទាំងបង្កើនទំហំ,
  • 23:30 - 23:35
    វត្ថុនោះកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត។
  • 23:35 - 23:36
    ការបន្ថែមម្សៅពោតក្នុងទឹក,
  • 23:36 - 23:43
    ធ្វើឲ្យយើងទទួលបានបាតុភូតកាន់តែស្មុគ្រស្មាញថែមទៀត។
  • 23:58 - 24:01
    ប្រហែលជា គោលការណ៍នៃជីវិតខ្លួនវា
  • 24:01 - 24:04
    ដូចបានសំគាល់ការរំញ័រផ្លាស់ទីស្នាមប្រឡាក់ម្សៅពោត
  • 24:04 - 24:11
    ទៅក្នុងអ្វីដែលហាក់ដូច លេចចេញជាសភាវដែលមានជីវិត។
  • 24:12 - 24:15
    គោលការណ៍ធ្វើឲ្យមានចលនារបស់ចក្រវាឡ
  • 24:15 - 24:18
    ដែលបានរៀបរាប់នៅក្នុងសាសនាធំៗ
  • 24:18 - 24:21
    ដោយប្រើពាក្យដែលបានឆ្លុះបញ្ចាំងពីការយល់ដឹង
  • 24:21 - 24:26
    តាមពេលវេលាក្នុងប្រវត្តិសាស្រ្ត។
  • 24:26 - 24:31
    នៅក្នុងភាសារបស់ជនជាតិអ៊ីនកាស (Incas) នេះ, ដែលវាទីយ៉ាងធំនៅមុនយុគ្គអាមេរិកដើមកំណើតកូឡុំប៊ី,
  • 24:31 - 24:35
    សម្រាប់ពាក្យ «រាង្គកាយមនុស្ស»" គឺ "camasca alpa"
  • 24:35 - 24:38
    ដែលមានន័យថា «ផែនដីមានចលនា»។
  • 24:41 - 24:44
    ក្នុងកាបាលា(Kaballah), ឬអាថ៌កំបាំងរបស់សាសនារបស់ជាតិជ្វីស,
  • 24:44 - 24:47
    ពួកគេបាននិយាយអំពីសំណាញ់ញាណ ដែលជាឈ្មោះរបស់ព្រះ។
  • 24:47 - 24:49
    ឈ្មោះនេះដែលមិនអាចនិយាយបាន។
  • 24:49 - 24:51
    មិនអាចនិយាយបាន ដោយសារតែ
    វាគឺជាការរំញ័រ
  • 24:51 - 24:55
    ដែលមាននៅគ្រប់ទីកន្លែង។ គ្រប់អ្វីៗជាពាក្យពេជ្រ, ជាលោកធាតុ
  • 24:56 - 25:00
    អ្វីៗទាំងអស់ ជាពាក្យដ៏ពិសិដ្ឋ។
  • 25:00 - 25:02
    នេះគឺជាតេត្រាអែត មានរូបរាង្គសាមញ្ញបំផុត
  • 25:02 - 25:05
    ដែលអាចមាននៅក្នុងវិមាត្របី។
  • 25:05 - 25:08
    វត្ថុខ្លះត្រូវតែមានយ៉ាងហោចណាស់បួនចំណុច
  • 25:08 - 25:09
    ដើម្បីបង្កើតរូបរាង្គពិតប្រាកដបាន។
  • 25:09 - 25:12
    គ្រាន់តែ, គ្រងសាងរាង្គត្រីកោណគឺមានក្នងធម្មជាតិស្រាប់
  • 25:12 - 25:14
    ក្នុងការរក្សាលំនាំលំនឹងខ្លួនវា ។
  • 25:14 - 25:17
    នៅក្នុងគម្ពីរសញ្ញាចាស់ពាក្យថា "តេត្រាដ្រាល"
  • 25:17 - 25:21
    ជាញឹកញាប់ត្រូវបានប្រើដើម្បីតំណាងឲ្យ
    ការបង្ហាញជាក់លាក់របស់ព្រះ។
  • 25:21 - 25:24
    តេត្រាដ្រាល ត្រូវបានប្រើនៅពេលដែលនិយាយអំពី
    ព្រះបន្ទូលរបស់ព្រះ
  • 25:24 - 25:28
    ឬជាឈ្មោះពិសេសរបស់ព្រះ, ស្លាកសញ្ញា ឬពាក្យអូម ។
  • 25:32 - 25:36
    ស៊ីវិល័យពីបុរាណបានដឹងថានៅក្នុង
    រចនាសម្ព័ន្ធឫសគល់
  • 25:36 - 25:40
    នៃចក្រវាឡនេះមានរូបរាង្គជា តេត្រាដ្រាល ។
  • 25:40 - 25:43
    ក្រៅពីរូបរាង្គនេះ, ធម្មជាតិបង្ហាញដ្រាយមូលដ្ឋាន
  • 25:43 - 25:47
    ឆ្ពោះទៅរកលំនឹង; ជាព្រះសិវៈ។
  • 25:48 - 25:51
    ខណៈពេលដែលវាមានមូលដ្ឋានឆ្ពោះទៅរកដ្រាយនៃ
  • 25:51 - 25:55
    ប្តូរ! សាកទី (Shakti)
  • 25:57 - 26:00
    នៅក្នុងព្រះគម្ពីរដំណឹងល្អរបស់លោកយ៉ូហានជាធម្មតាអានថា
  • 26:00 - 26:02
    "ការចាប់ផ្តើមនេះគឺជាពាក្យ"
  • 26:02 - 26:05
    ប៉ុន្តែនៅក្នុងអត្ថបទដើមពាក្យដែលបានប្រើនេះគឺជា
  • 26:05 - 26:08
    "ស្លាកសញ្ញា" ។
  • 26:08 - 26:10
    ទស្សនវិទូក្រិច លោក Heraclitus,
  • 26:10 - 26:14
    ដែលរស់នៅប្រហែល 500 ឆ្នាំមុនគ្រឹះសករាជ,
  • 26:14 - 26:15
    បានសំដៅដល់រូបសញ្ញាជាអ្វីមួយ
  • 26:15 - 26:17
    ដែលជាមូលដ្ឋានពុំអាចស្គាល់បាន ។
  • 26:17 - 26:21
    ប្រភពដើមនៃការសាងឡើងវិញ, នៃលំនាំនិងទម្រង់។
  • 26:22 - 26:26
    ទស្សនវិទូលោក Stoic អ្នកដែលបានទទួល
    ការបង្រៀនរបស់ Heraclitus
  • 26:26 - 26:28
    បានកំណត់ពាក្យសំណាញ់ញាណព្រះ
  • 26:28 - 26:34
    ជាគោលការណ៍នៃជីវិត កំពុងវាតទី
    ពេញចក្រវាឡ។
  • 26:36 - 26:42
    តាម Sufism ស្លាកសញ្ញានេះ មាននៅគ្រប់ទីកន្លែង
    និងគ្រប់វត្ថុទាំងអស់។
  • 26:42 - 26:47
    ចេញពីការ ដែលមិនសម្ដែងឱ្យឃើញ
    ក្លាយទៅជាសម្ដែងឱ្យឃើញ។
  • 26:52 - 26:57
    នៅក្នុងប្រពៃណីសាសនាហិណ្ឌូ ព្រះសិវៈ Nataraja
    មានន័យថា
  • 26:57 - 27:00
    «ព្រះជាម្ចាស់ខាងរបាំ»។
  • 27:00 - 27:04
    ក្នុងចក្រភពទាំងមូលរេរាំដោយសារស្គររបស់ព្រះសិវៈ។
  • 27:04 - 27:08
    អ្វីៗទាំងអស់ត្រូវបាន បញ្ជូលអារម្មណ៍ ឬ បញ្ចូលប្រលឹង
    ជាមួយចង្វាក់ដង្ហើម។
  • 27:08 - 27:11
    ពេលដែលព្រះសិវៈ កំពង់រេរាំយូប៉ុណ្ណា
  • 27:11 - 27:14
    ពិភពលោកអាចបន្តវិវឌ្ឍនិងផ្លាស់ប្តូរយូប៉ុណ្ណោះដែរ,
  • 27:14 - 27:18
    បើមិនដូច្នេះទេ ពិភពលោកនឹងរលាយ
    ដោយគ្មានសល់អ្វីឡើយ។
  • 27:19 - 27:21
    ខណៈដែរព្រះសិវៈគឺជាតំណាងនូវសក្ខីភាព
  • 27:21 - 27:25
    នៃវិញាណរបស់យើង, Shakti ជា
    ខ្លឹមសារ ឬភាពល្អឥតផ្ចោះនៃពិភពលោកនេះ។
  • 27:27 - 27:30
    ខណៈដែល ព្រះសិវៈ ស្ថិតនៅក្នុងសភាពធ្វើភាវនាកម្មដ្ឋាន(meditation) ,
  • 27:30 - 27:32
    Shakti ព្យាយាមដាស់ព្រះអង្គឲ្យកំរើក,
  • 27:32 - 27:35
    ដើម្បីនាំព្រះអង្គឲ្យរាំរបាំវិញ។
  • 27:35 - 27:37
    ស្រដៀង ធាតុយិន និងយ៉ាង,
  • 27:37 - 27:41
    អ្នករាំរបាំ និងរបាំជាមនុស្សតែម្នាក់។
  • 27:43 - 27:47
    ស្លាកសញ្ញា ជាមធ្យបាយគាស់កកាយរកការពិត ។
  • 27:47 - 27:51
    អ្នកណាដែលដឹងពី ផ្លាកសញ្ញា ដូចបានដឹងការពិតដែរ។
  • 27:51 - 27:54
    ស្រទាប់ដ៏ច្រើននៃការលាក់ទុកមាន
  • 27:54 - 27:57
    នៅក្នុងពិភពនគរកាយនៃមនុស្ស ជាខ្យល់អាកាស ដែលបានកួច
  • 27:57 - 28:00
    ចូលទៅក្នុងរចនាសម្ព័ន្ធដ៏ស្មុគ្រស្មាញ
  • 28:00 - 28:02
    ដែលលាក់បាំងប្រភពដោយខ្លួនឯង។
  • 28:02 - 28:05
    ដូចល្ខោនទេវៈដែលលាក់ និងដែលទាល់តែស្វះស្វែងរក,
  • 28:05 - 28:08
    យើងត្រូវបានគេលាក់បាំង អស់រាប់ពាន់ឆ្នាំមកហើយ,
  • 28:08 - 28:11
    ដោយស្ទើរតែភ្លេចល្ខោននេះទាំងស្រុងទៅហើយ។
  • 28:11 - 28:15
    ពេលខ្លះ យើងបានភ្លេចថាមានអ្វីដែលត្រូវស្វែងរក។
  • 28:18 - 28:22
    ក្នុងព្រះពុទ្ធសាសនា, មនុស្សម្នាក់ត្រូវបានបង្រៀនឱ្យយល់
    ពីស្លាកសញ្ញាដោយផ្ទាល់,
  • 28:22 - 28:26
    ដែលជាទីវាលនៃការផ្លាស់ប្តូរឬសភាពប្រែប្រួលនៅក្នុងខ្លួន
  • 28:26 - 28:29
    តាមរយៈការធ្វើភាវនាស្មឹងស្មាត (Meditation)។
  • 28:29 - 28:31
    នៅពេលដែលអ្នកសំគាល់ពិភពខាងក្នុង(នគរកាយ)របស់អ្នក,
  • 28:32 - 28:36
    អ្នកនឹងសំគាល់មើល វេទនានិងថាមពល ដែលកាន់តែហ្មត់ហ្មងឡើងៗ
  • 28:36 - 28:39
    ពេលដែលដួងចិត្តប្រែទៅជាកាន់តែបានផ្ចិតផ្ចង់និងតម្រង់ស្មារតី។
  • 28:39 - 28:42
    តាមរយៈការទទួលស្គាល់ដោយផ្ទាល់នូវ "អនិច្ចំ"
  • 28:42 - 28:45
    ឬសភាពប្រែប្រួលនៅកម្រិតឫសគល់នៃវេទនា,
  • 28:45 - 28:49
    មនុស្សម្នាក់ប្រែជាអ្នករួចរំដោះពីការប្រកាន់ភ្ជាប់
    ទម្រង់ខាងក្រៅនានាដោយបណ្ដោះអាសន្ន។
  • 28:51 - 28:53
    ខណៈ ដែលយើងទទួលស្គាល់ថាមានវាលរំញ័រ
  • 28:53 - 28:56
    ដែលជាឫសគុលរួមនៃគ្រប់សាសនាទាំងអស់,
  • 28:57 - 29:01
    តើយើងអាចនិយាយយ៉ាងណា ជា "សាសនារបស់ខ្ញុំឬ" ឬ "នេះជាអូម របស់ខ្ញុំឬ "?,
  • 29:01 - 29:13
    ជា "វាលឃ្វនតិមរបស់ខ្ញុំឬ" ?
  • 29:21 - 29:27
    វិបត្តិពិតប្រាកដក្នុងពិភពលោកយើងសព្វថ្ងៃ
    គឺមិនមែនជាវិបត្តិសង្គម,
  • 29:27 - 29:31
    មិនមែនជាវិបត្តិនយោបាយ ឬវិបត្តិសេដ្ឋកិច្ច។
  • 29:32 - 29:36
    វិបត្តិរបស់យើងគឺវិបត្តិនៃវិញ្ញាណ, ដែលអសមត្ថភាពក្នុងការប្រទះនូវបទពិសោធន៍ដោយផ្ទាល់
  • 29:37 - 29:41
    នូវធម្មជាតិពិតរបស់យើង។
  • 29:42 - 29:46
    អសមត្ថភាពក្នុងការទទួលស្គាល់ធម្មជាតិនេះនៅក្នុងខ្លួនអ្នករាល់គ្នា
  • 29:46 - 29:50
    និងក្នុងគ្រប់មនុស្សជាតិទាំងអស់។
  • 29:53 - 29:57
    នៅក្នុងប្រពៃណីព្រះពុទ្ធសាសនា, "ព្រះពោធិសត្វ",
  • 29:57 - 30:00
    គឺជាព្រះអរិយបុគ្គលម្នាក់ជាប់និស្ស័យជាព្រះពុទ្ធ
    ដែលបានភ្ញាក់ស្មារតី។
  • 30:01 - 30:03
    ព្រះពោធិសត្វប្តេជ្ញាជួយដាស់អស់សព្វជាតិខេមរា
  • 30:03 - 30:09
    ក្នុងចក្រវាឡ, ឲ្យស្គាល់នូវវិញ្ញាណតែមួយគត់ដូចៗគ្នា ។
  • 30:09 - 30:13
    ដើម្បីដាស់វិញ្ញាណអាត្មាអញឲ្យភ្ញាក់ស្គាល់សេចក្តីពិតបានហើយ
    អាត្មាអញត្រូវតែដាស់អស់ជាតិសព្វសត្វឲ្យភ្ញាក់ឡើងដែរ។
  • 30:18 - 30:24
    "អស់សព្វសត្វទទួលទារុណធ្ងន់លើសគិរី
    មានទុក្ខវក់វីនៅក្នុងចក្រវាឡ
  • 30:25 - 30:29
    ទើបអាត្មាអញប្តេជ្ញាត្រូវតែជួយដាស់វិញាណអស់ជាតិសព្វសត្វឲ្យភ្ញាក់ក្រោកឡើងដែរ។
  • 30:29 - 30:32
    ភាពមិនល្អឥតខ្ចោះរបស់អាត្មាអញជាភាពមិនចេះនឿយហត់។
  • 30:32 - 30:36
    អាត្មាអញប្តេជ្ញាយកឈ្នះខ្លួនឯងឲ្យបាន។
  • 30:36 - 30:38
    ព្រះធម៌អាថ៌ ដែលមិនដែលស្គាល់ ។
  • 30:38 - 30:41
    អាត្មាអញប្តេជ្ញាត្រូវស្គាល់ព្រះធម៌ឲ្យខាងតែបាន ។
  • 30:42 - 30:46
    មាគ៌ាដាស់វិញ្ញាណពិបាកសម្រេច។
  • 30:47 - 30:51
    អាត្មាអញត្រូវតែសម្រេចឲ្យបាន "។
Title:
Inner and Outer Worlds - Part 1 - Akasha |ពិភព​​ខាង​ក្នុង​(នគរកាយ), ពិភព​ខាងក្រៅ​-១-អាកាសា
Description:

ខ្សែភាពយន្តទាំង៤ភាគ អាចរកតាមគេហទំព័រ www.innerworldsmovie.com.

ភាគទី១ នៃខ្សែភាពយន្តពិភពខាងក្នុងនិងខាងក្រៅ។ អាកាសាគឺជាអ្នកដែលមិនមានការប្រកែកទេ "គ្មានអ្វីទេ" ឬទទេដែលបំពេញចន្លោះខ្វះចន្លោះ។ ដូចអែងស្តែងបានទទួលស្គាល់ថា, លំហទទេគឺមិនទទេនោះទេ។ ព្រះពុទ្ធអង្គ, អ្នកយុគ្គ, ពួកអ្នកធម្មជាតិនិយម, ពួកអ្នកបួស, គ្រូវេទមន្ត, និងហោរា បានសង្កេតដោយការពិនិត្យមើលក្នុងខ្លួនរបស់ពួកគេ លំហទទេដែលមានអនុភាពដ៏ខ្លាំង, ជាសំណាញ់នៃពត៌មាន ឬជាថាមពលដែលតភ្ជាប់គ្រប់អ្វីៗ ។ ម៉ាទ្រីស ឬសំណាញ់នេះត្រូវបានគេហៅថាផ្លាកសញ្ញា (Logos), ជាប្រភាគព្រះ (Higgs Field), ជាសញ្ញាអូម ដំបូង, ហើយមានរាប់ពាន់ឈ្មោះផ្សេងៗឆ្លងកាត់តាមប្រវត្តិសាស្រ្ត។ ភាគទី១ នៃខ្សែភាពយន្តពិភពខាងក្នុង, យើងស្វែងយល់ពីប្រភពរំញ័រពង្រើកខ្លួនទៅជាអ្វីសព្វយ៉ាង, ជាវិទ្យាសាស្ត្រនៃសៃម៉ែទីក(Cymatics) គឺជាគោលគំនិតនៃផ្លាកសញ្ញា, ហើយជាគោលគំនិតនៃព្រះព្រហ្មខាងរបាំតាមគម្ពីវេទ(ចក្រវាឡជារំញ័រឬសំលេង)។ ពេលមួយយើងទទួលស្គាល់ប្រភពនៃ រំញ័រ គឺជាឫសគុលរួមនៃសព្វធម្មជាតិ ទាំងវិទ្យាសាស្ត្រ, តើឲ្យយើងនិយាយថា «សាសនារបស់ខ្ញុំ», «ព្រះរបស់ខ្ញុំ», «ការរុករករបស់ខ្ញុំ» យ៉ាងណាទៅ?

more » « less
Video Language:
American Sign Language
Duration:
31:01

Khmer subtitles

Revisions