Filters រូបថត នៅក្នុង Twitter
-
0:01 - 0:04សូមណែនាំអោយចេះពីរបៀបប្រើ Filter រូបថត
-
0:04 - 0:07អា៎ សាន់ហ្វ្រាន់ស៊ីស្កូ ... ទឹកដីដែលគេនិយមថតរូបកំសាន្ត
-
0:07 - 0:08ហើយនេះគឺហ្វៀល!
-
0:08 - 0:13ហ្វៀលបានថតរូបជាច្រើន ហើយគាត់បានប្រើកម្មវិធីសំរាប់កែរូបថតរបស់ Twitter ដើម្បី Tweet។ ឥឡូវរៀនកែរូបទាំងអស់គ្នា។
-
0:13 - 0:18នៅពេលដែលកំពុងសរសេរ tweet ហ្វៀលចុចលើរូបម៉ាស៊ីនថត ហើយរើសយករូបដែលគាត់ចង់ប្រើ
-
0:18 - 0:20មួយនេះ!
-
0:20 - 0:21ឥឡូវគាត់ចាប់ផ្តើមធ្វើការកែរូបថតរបស់គាត់
-
0:21 - 0:24ដូចដែលលោកអ្នកបានឃើញស្រាប់ហើយ មានរូបចំនួនបីនៅខាងក្រោមនេះ
-
0:24 - 0:27រូបតំបូងគេ សំរាប់ធ្វើអោយរូបថតរបស់អ្នកអោយកាន់តែច្បាស់ជាមុន
-
0:27 - 0:29រូបនៅខាងស្តាំ សំរាប់កាត់រូបថត
-
0:29 - 0:34អ្នកអាចរំកិលរូបថតរបស់អ្នក ហើយទុកអោយវានៅមានទ្រង់ទ្រាយដដែល ឫកាត់វាជារាងការ៉េ
-
0:34 - 0:39ចុងក្រោយ រូបកណ្តាល សំរាប់រើសយក filter សំរាប់រូបថតរបស់អ្នក
-
0:39 - 0:43ចុចលើ filter មួយណាក៏បានដើម្បីសាកមើល ឫរំកិលរូបថតដើម្បីប្តូរទៅ filter ផ្សេងទៀត។
-
0:43 - 0:44បានហើយ!
-
0:44 - 0:49ហ្វៀលបញ្ចប់ការកែរូបថតរបស់គាត់ ដោយចុច Done ហើយពេលនេះគាត់អាច Tweet រូបថតរបស់គាត់បានហើយ។
-
0:49 - 0:52រូបថតដែលគាត់បានកែរួច អាចមើលឃើញបាននៅក្នុង timeline របស់គាត់
-
0:52 - 0:56រូបទាំងនេះជាអនុស្សាវរីយ៍ ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ
-
0:56 - 1:01យើងទាំងអស់គ្នានៅក្រុមហ៊ុន Twitter សង្ឃឹមថា លោកអ្នករីករាយប្រើកម្មវិធីនេះ ហើយដូចសព្វដងដែរ "សូម tweet អោយបានសប្បាយ!"
- Title:
- Filters រូបថត នៅក្នុង Twitter
- Description:
-
រៀនប្រើកម្មវិធីកែរូបថតថ្មីរបស់ Twitter ដោយទស្សនាតុក្កតានេះ។
គំនូរជីវចល និងបញ្ចូលសំលេង ដោយ https://twitter.com/origiful
សំលេងនិងកាត់ត ដោយ by https://twitter.com/briggles
តន្ត្រីផ្តល់ដោយ http://apmmusic.com - Video Language:
- English
- Duration:
- 01:04
happyjoy edited Khmer subtitles for Twitter Photo Filters |