សូមណែនាំអោយចេះពីរបៀបប្រើ Filter រូបថត អា៎ សាន់ហ្វ្រាន់ស៊ីស្កូ ... ទឹកដីដែលគេនិយមថតរូបកំសាន្ត ហើយនេះគឺហ្វៀល! ហ្វៀលបានថតរូបជាច្រើន ហើយគាត់បានប្រើកម្មវិធីសំរាប់កែរូបថតរបស់ Twitter ដើម្បី Tweet។ ឥឡូវរៀនកែរូបទាំងអស់គ្នា។ នៅពេលដែលកំពុងសរសេរ tweet ហ្វៀលចុចលើរូបម៉ាស៊ីនថត ហើយរើសយករូបដែលគាត់ចង់ប្រើ មួយនេះ! ឥឡូវគាត់ចាប់ផ្តើមធ្វើការកែរូបថតរបស់គាត់ ដូចដែលលោកអ្នកបានឃើញស្រាប់ហើយ មានរូបចំនួនបីនៅខាងក្រោមនេះ រូបតំបូងគេ សំរាប់ធ្វើអោយរូបថតរបស់អ្នកអោយកាន់តែច្បាស់ជាមុន រូបនៅខាងស្តាំ សំរាប់កាត់រូបថត អ្នកអាចរំកិលរូបថតរបស់អ្នក ហើយទុកអោយវានៅមានទ្រង់ទ្រាយដដែល ឫកាត់វាជារាងការ៉េ ចុងក្រោយ រូបកណ្តាល សំរាប់រើសយក filter សំរាប់រូបថតរបស់អ្នក ចុចលើ filter មួយណាក៏បានដើម្បីសាកមើល ឫរំកិលរូបថតដើម្បីប្តូរទៅ filter ផ្សេងទៀត។ បានហើយ! ហ្វៀលបញ្ចប់ការកែរូបថតរបស់គាត់ ដោយចុច Done ហើយពេលនេះគាត់អាច Tweet រូបថតរបស់គាត់បានហើយ។ រូបថតដែលគាត់បានកែរួច អាចមើលឃើញបាននៅក្នុង timeline របស់គាត់ រូបទាំងនេះជាអនុស្សាវរីយ៍ ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ យើងទាំងអស់គ្នានៅក្រុមហ៊ុន Twitter សង្ឃឹមថា លោកអ្នករីករាយប្រើកម្មវិធីនេះ ហើយដូចសព្វដងដែរ "សូម tweet អោយបានសប្បាយ!"