Return to Video

គន្លឹះទៅកាន់ភាពជោគជ័យទាំង៨

  • 0:00 - 0:03
    នេះជាបទបង្ហាញដែលខ្ញុំធ្វើរយៈពេល២ម៉ោងសំរាប់សិស្សវិទ្យាល័យ
  • 0:03 - 0:05
    ហើយត្រូវបង្រួញមកត្រឹមតែបីនាទី។
  • 0:05 - 0:07
    រឿងគឺចាប់ផ្តើមនៅថ្ងៃមួយ នៅតាមផ្លូវមកស្ទូឌីយ៉ូ TED
  • 0:07 - 0:09
    កាលពី៧ឆ្នាំមុន។
  • 0:09 - 0:13
    នៅកៅអីក្បែខ្ញុំ
    មានសិស្សវិទ្យាល័យវ័យជំទង់ម្នាក់
  • 0:13 - 0:15
    នាងមកពីគ្រួសារដ៍ក្រីក្រមួយ។
  • 0:15 - 0:18
    ហើយនាងចង់សំរេចអ្វីមួយសំរាប់ជីវិតនាង
  • 0:18 - 0:20
    ហើយនាងបានសួរខ្ញុំនូវសំនួរសាមញ្ញមួយ។
  • 0:20 - 0:22
    នាងសួរ "ស្អីគេខ្លះដែលធ្វើអោយយើងជោគជ័យ?"
  • 0:22 - 0:23
    ហើយខ្ញុំមានអារម្មណ៍មិនល្អសោះ
  • 0:23 - 0:26
    ព្រោះខ្ញុំមិនអាចឆ្លើយសំនួរនោះអោយបានល្អ។
  • 0:26 - 0:28
    ហើយខ្ញុំចុះពីលើយន្តហោះរួចក៏មកស្ទូឌីយ៉ូTED។
  • 0:28 - 0:32
    ហើយខ្ញុំគិតថា អូរព្រះអើយ ខ្ញុំកំពុងតែនៅ
    ក្នងចំណោមមនុស្សជោគជ័យហើយតើ!
  • 0:32 - 0:34
    ហេតុអ្វីមិនសួរគេថាហេតុអីបានគេជោគជ័យ
  • 0:34 - 0:36
    រួចចាំប្រាប់ក្មេងនោះទៅ?
  • 0:37 - 0:40
    ហើយមកដែលពេលនេះ រយះពេល៧ឆ្នាំ
    ខ្ញុំបានសួរគេ៥០០នាក់រួចហើយ
  • 0:40 - 0:43
    ហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថា
    អ្វីខ្លះនាំអោយពួកគេជោគជ័យ
  • 0:43 - 0:45
    ហើយធ្វើអោយអ្នកចូលរួមTED
    មានកំលាំងចិត្តធ្វើការ។
  • 0:45 - 0:47
    រឿងទី១ គឺ ការស្រលាញ់ចូលចិត្ត។
  • 0:48 - 0:50
    លោក FREEMAN THOMAS បាននិយាយដូច្នេះ
    "សេចក្តីស្រលាញ់ជំរុញខ្ញុំ។"
  • 0:51 - 0:52
    អ្នកចូលរួម TED ធ្វើការដោយក្តីស្រលាញ់
    មិនមែនដើម្បីលុយទេ។
  • 0:52 - 0:53
    លោកស្រី Carol Coletta បាននិយាយថា
    "ខ្ញុំនឹងជួលគេអោយធ្វើអ្វីដែលខ្ញុំធ្វើ"
  • 0:53 - 0:57
    អ្វីដែលគួរអោយចាប់អារម្មណ៍គឺ៖
  • 0:57 - 0:58
    បើសិនជាយើងធ្វើអ្វីដែលយើងស្រលាញ់
    លុយនឹងរត់រកយើងមិនខាន។
  • 0:58 - 1:00
    មួយទៀតគឺ ការប្រឹងប្រែង! លោក Rupert Murdoch
    បានប្រាប់ខ្ញុំថា វាកើតឡើងដោយការប្រឹងប្រែង
  • 1:01 - 1:04
    គ្មានអ្វីបានដោយមិនបាច់ប្រឹងទេ
    ប៉ុន្តែយើងក៏សប្បាយដែរពេលប្រឹង។
  • 1:04 - 1:07
    គាត់បាននិយាយថាគាត់រីករាយ? Rupert?
    ត្រូវហើយ!
  • 1:07 - 1:10
    (សំលេងសើច)
  • 1:10 - 1:11
    អ្នកចូលរួម TEDធ្វើការដោយរីករាយ
    ហើយពួកគេប្រឹងប្រែងណាស់
  • 1:12 - 1:14
    ពួកគេមិនមែនញៀនការងារទេ។
    តែគេធ្វើការច្រើនដោយរីករាយ។
  • 1:14 - 1:17
    (សំលេងសើច)
  • 1:17 - 1:19
    ល្អមែនទែន!
  • 1:19 - 1:20
    (ស្នូរទះដៃ)
  • 1:20 - 1:21
    លោក Alex Garden និយាយថា
    "បើចង់ជោគជ័យទាល់តែលូកអោយកប់ឃ្លៀក
  • 1:21 - 1:24
    ធ្វើការងារហ្នឹងអោយបានល្អបំផុត។>>"
  • 1:24 - 1:26
    វាគ្មានអភិនិហារស្អីទេ។ ដើម្បីធ្វើបានល្អត្រូវតែហ្វឹកហាត់ ហ្វឹកហាត់ ហ្វឹកហាត់។
  • 1:26 - 1:28
    ហើយមួយទៀតគឺ ការផ្តោត។
  • 1:28 - 1:29
    លោក Norman Jewison បានប្រាប់ខ្ញុំថា
  • 1:30 - 1:31
    "ខ្ញុំគិតថាអ្នកត្រូវផ្តោតទៅលើ
    រឿងមួយអោយជាប់។"
  • 1:31 - 1:34
    មួយទៀត គឺចេះជំរុញខ្លួនឯង!
  • 1:35 - 1:36
    លោក David Gallo និយាយថា "ជំរុញខ្លួនអ្នក
  • 1:36 - 1:38
    ទាំងផ្លូវកាយទាំងផ្លូវចិត្ត។
    អ្នកត្រូវតែជំរុញខ្លួនឯងរហូត។ "
  • 1:38 - 1:41
    អ្នកត្រូវជំរុញខ្លួនឯងផុតពីភាពអៀនខ្មាស
    និងការមិនទុកចិត្តខ្លួនឯង។
  • 1:41 - 1:44
    លោកស្រី Goldie Hawn និយាយថា
    "ខ្ញុំតែងតេមិនទុកចិត្តខ្លួនឯង
  • 1:44 - 1:46
    ខ្ញុំគិតថា ខ្ញុំមិនឆ្លាតទេ ខ្ញុំមិនល្អទេ
  • 1:46 - 1:48
    ខ្ញុំមិនអាចធ្វើវាបានទេ។"
  • 1:48 - 1:50
    ឥឡូវយើងឃើញហើយថា ការលើកទឹកចិត្តខ្លួនឯង
    ដោយខ្លួនឯងមិនស្រូលទេ។
  • 1:50 - 1:52
    អញ្ចឹងហើយបានព្រះបង្កើតម្តាយរបស់យើងមក
  • 1:52 - 1:54
    (សំលេងសើច)
  • 1:54 - 1:55
    (សំលេងទះដៃ)
  • 1:57 - 2:00
    លោក Frank Gehry បានប្រាប់ខ្ញុំថា
  • 2:00 - 2:01
    "ម្តាយរបស់ខ្ញុំជំរុញខ្ញុំ។"
  • 2:01 - 2:03
    (សំលេងសើច)
  • 2:03 - 2:04
    មួយទៀត គឺ បំរើ!
  • 2:04 - 2:07
    លោក Sherwin Nuland និយាយថា "គាត់មាន
    កិត្តិយសដែលបានបំរើការជាវេជ្ជបណ្ឌិត។"
  • 2:08 - 2:10
    ក្មេងៗជាច្រើនចង់ក្លាយជាមហាសេដ្ឋី។
  • 2:10 - 2:11
    ដំបូន្មានទី១ដែលខ្ញុំប្រាប់គឺ៖
  • 2:12 - 2:13
    "អ្នកមិនអាចបំរើខ្លួនឯងបានទេ
  • 2:13 - 2:14
    អ្នកត្រូវតែបំរើគេដោយអ្វីមួយ
    ដែលមានប្រយោជន៍សិន។
  • 2:16 - 2:18
    ពីព្រោះនេះជាវិធីដែលមនុស្សក្លាយជាអ្នកមាន។"
  • 2:19 - 2:20
    មាន គំនិត!!!
  • 2:20 - 2:23
    លោក Bill Gates និយាយថា "ខ្ញុំមានគំនិតមួយ
  • 2:23 - 2:26
    គឺបង្កើតក្រុមហ៊ុនផលិត
    កម្មវិធីដាក់កុំព្យូទ័រដំបូងបំផុត។"
  • 2:26 - 2:28
    ខ្ញុំអាចនិយាយបានថាវាជាគំនិតល្អ។
  • 2:28 - 2:31
    គំនិតនិងការច្នៃប្រឌិតមិនមែន
    បានដោយអភិនិហារទេ
  • 2:31 - 2:33
    គឺវាកើតឡើងដោយការធ្វើរបស់សាមញ្ញៗ។
  • 2:33 - 2:35
    ហើយខ្ញុំអោយឧទហារណ៍ជាក់ស្តែងច្រើនណាស់។
  • 2:35 - 2:36
    តស៊ូរ!
  • 2:37 - 2:38
    លោក Joe Kraus និយាយថា
  • 2:38 - 2:40
    "ការតស៊ូរគឺជាបុព្វហេតុទី១នៃជោគជ័យ។"
  • 2:41 - 2:44
    អ្នកត្រូវតែតស៊ូរនឹងភាពបរាជ័យ។
    តស៊ូរនឹងរឿងផ្សេងៗដូចជា
  • 2:44 - 2:48
    ការរិះគន់ ការបដិសេធ
    គេប្រមាថ ការសង្កត់សង្កិន។
  • 2:48 - 2:51
    (សំលេងសើច)
  • 2:51 - 2:54
    ដូចនេះ ចំលើយសំរាប់សំនួរគឺ៖
  • 2:54 - 2:57
    បង់៤ពាន់ដុល្លា ហើយចូលរួមTED។
  • 2:57 - 2:58
    (សំលេងសើច)
  • 2:58 - 3:01
    បើអ្នកមិនអាចទេ ធ្វើរឿងទាំង៨នោះទេ
    ជឿខ្ញុំទៅ....
  • 3:01 - 3:04
    ទាំងនេះជាកត្តាធំៗទាំង៨
    ដែលនាំអោយអ្នកជោគជ័យ។
  • 3:04 - 3:07
    អរគុណអ្នកចូលរួមTED
    ដែលបានអោយខ្ញុំសម្ភាសន៍។
  • 3:07 - 3:10
    (សំលេងទះដៃ)
Title:
គន្លឹះទៅកាន់ភាពជោគជ័យទាំង៨
Speaker:
រីឆាដ សង់ ចូន
Description:

ហេតុអ្វីបានជាមនុស្សខ្លះជោគជ័យ? មកពីពួកគេឆ្លាតមែនទេ? រឺក៏មកពីគេសំណាង? មិនមែនទាំងអស់។ លោក រីឆាត សង់ចូន បានប្រមូលផ្តុំលទ្ធផលនៃការសម្ភាសន៍ជាច្រើនឆ្នាំមកធ្វើជាបទបង្ហាញ៣នាទីអំពីគន្លឹះសំងាត់ដើម្បីជោគជ័យ។

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
03:13
TED Translators admin approved Khmer subtitles for 8 secrets of success
TOLA VONG accepted Khmer subtitles for 8 secrets of success
TOLA VONG edited Khmer subtitles for 8 secrets of success
Sinet SEM edited Khmer subtitles for 8 secrets of success
Sinet SEM edited Khmer subtitles for 8 secrets of success

Khmer subtitles

Revisions