នៅទីនេះ យើងបានឃើញមិត្តរបស់យើង គឺ Phillip កំពុងជិះកង់កំសាន្ត នៅថ្ងៃដ៏សែនមនោរម្យមួយ Phillip ស្រលាញ់ Twitter របស់គាត់ណាស់ អូ! ប៉ុន្តែមានបញ្ហាមួយ! Phillip ភ្លេចបញ្ចូលរូប Profile របស់គាត់ ដូចច្នេះ នៅពេលគេចូលមើលទំព័រ Twitter របស់គាត់ គេបែជាឃើញរូបភាពស៊ុតមួយ ដ៏ត្រម៉ង់ត្រម៉ោចទៅវិញ ប៉ុន្តែការប្តូររូប profile មានភាពងាយស្រួលបំផុត គ្រាន់តែចុច “Edit Profile” គាត់ចាប់ផ្តើម ដោយថតរូបរបស់គាត ដោយប្រើកុំព្យូទ័រ ដើម្បីអោយគេឈប់ឃើញរូបស៊ុតនោះទៀត ញញឹមដាក់កំព្យូទ័រ! យើងអាចទាញរូបភាព ដើម្បីអោយវាមើលទៅឃើញសក្តិសម ល្អណាស់! បន្ទាប់មក ចាប់ផ្តើមប្តូររូប Header យើងអាចបញ្ចូលរូបភាពថ្មី (ហើយនេះជាកន្លែងដែលល្អជាងគេ) អ្នកអាចទាញ ហើយទំលាក់រូបភាព ទៅកន្លែង header នោះតែម្តង! អ្នកក៏អាចធ្វើដូចច្នេះ ចំពោះរូប Profile របស់លោកអ្នកផងដែរ នៅពេលដែលរូបមើលទៅស្អាតហើយ ចុច “Apply” ចំណែកកន្លែងនេះវិញ អ្នកអាចបំពេញជីវប្រវត្តិរបស់អ្នក ទីកន្លែងដែលអ្នករស់នៅ និងអស័យដ្ឋានវែបសាយ ដូចច្នេះ គេអាចស្គាល់អ្នកកាន់តែច្បាស់ ចុច “Save changes” ហើយគឺរួចរាល់ហើយ! ប្រសិនបើអ្នកចូលទៅ SETTINGS ហើយចុច DESIGN លោកអ្នកក៏អាចប្តូរ ឫបញ្ចូលរូបភាព background ថ្មីផងដែរ គ្រាន់តែរើសយករូបភាពដែលអ្នកចង់ប្រើ ហើយចុច save អូ គីគី ប្រសិនបើអ្នកប្រើទូរស័ព្ទដៃ លោកអ្នកអាចធ្វើការផ្លាស់ប្តូររូបភាពទាំងនេះ ដោយចូលទៅ ME នៅក្នុងកម្មវិធីរបស់ Twitter គ្រាន់តែចូលទៅ SETTINGS ហើយរើសយក “Edit Profile” ឥឡូវនេះ លោកអ្នកអាចប្តូររូប profile និង header ពេលណាក៏បាន ទាំងអស់នេះនាំមកជូនលោកអ្នក ដោយវិស្វករ និងអ្នករចនារបស់យើង ដែលសង្ឃឹមថា លោកអ្នកនិងរីករាយធ្វើយ៉ាងណាអោយរូប profile របស់អ្នកល្អឥតខ្ចោះ ហើយតាងនាមអោយយើងទាំងអស់គ្នា នៅក្រុមហ៊ុន Twitter សូមអោយលោកអ្នក "Tweet អោយសប្បាយ!"