"សូមស្វាគមន៍ការមកកាន់ម៉ោងរៀនកូដ ... " (បទភ្លេងក្នុងរឿងStar Wars) សួស្តី! ខ្ញុំ Kathleen Kennedy ហើយខ្ញុំគឺជា អ្នកផលិតរឿង Star Wars The Force Awakens ។ ថ្ងៃនេះអ្នកនឹងធ្វើការជាមួយផ្កាយរបស់យើងម្នាក់គឺBB-8៖ BB-8 ជាដ្រូតរាងមូល ហើយ អ្វីៗគ្រប់យ៉ាងដែលគាត់ធ្វើ និងរាល់ចលនារបស់គាត់ ត្រូវបានគ្រប់គ្រងដោយកម្មវិធីកុំព្យួទ័រ។ វិទ្យាសាស្ត្រកុំព្យូទ័រមានឥទ្ធិពលលើឧស្សាហកម្មទាំងអស់ ពីទីផ្សាររហូតដល់ខ្សែភាពយន្តបានសម្រេច។ តាមពិតវិស្វករកុំព្យូទ័ររាប់រយនាក់ ធ្វើការ​ជាមួយគ្នា ដើម្បីផលិតខ្សែភាពយន្តដូចជារឿង "The Force Awakens" ។ សួស្តីខ្ញុំឈ្មោះ Rachel Rose ខ្ញុំជាវិស្វករជាន់ខ្ពស់ ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៅ ILM ហើយខ្ញុំដឹកនាំក្រុមអភិវឌ្ឍន៍ ជីវចល និងបង្កើតតួអង្គ។ នៅក្នុង The Force Awakens ខ្ញុំទទួលខុសត្រូវ ជួយតួរបស់ខ្ញុំបង្កើនសម្ភារៈ ដែលជាផ្នែកនៃតួអង្គដែលមាន ចលនានោះ ឲ្យមើលទៅជាតួអង្គខ្លាំងខ្លា អាចជឿ ទុកចិត្តបាននៅក្នុងគន្លងផ្កាយដ៏សែនឆ្ងាយមួយ។ នៅម៉ោងបន្ទាប់យើងនឹងបង្កើតហ្គេម Star Wars ដោយខ្លួនឯង ដែលនឹងបង្រៀនអ្នកពីគោលគំនិតមូលដ្ឋាន នៃការសរសេរកម្មវិធី។ ជាធម្មតាការសរសេរកម្មវិធី គឺសរសេរអត្ថបទទាំងអស់ ប៉ុន្តែយើងនឹងប្រើប្លុកនៅទីនេះ ដូច្នេះយើងអាចទាញយក និងទម្លាក់ទៅ ក្នុងកម្មវិធី (ពិនិត្យ) ការអនុវត្តមូលដ្ឋាន អ្នកនៅតែកំពុងបង្កើតលេខកូដ។ បន្ទាប់ពីអ្នកសាកល្បងមូលដ្ឋានជាមួយប្លុក យើងនឹងប្តូរអ្នកទៅ JavaScript គឺជាភាសាសរសេរកម្មវិធីដ៏មានប្រជាប្រិយបំផុតមួយ នៅលើគេហទំព័រ។ ដើម្បីចាប់ផ្តើម យើងនឹងធ្វើការជាមួយRay ដើម្បីដាក់កម្មវិធី BB-8 ឲ្យដើរ ដើម្បីប្រមូលផ្នែកល្អិតទាំងអស់ អេក្រង់របស់អ្នកចែកចេញជាបីផ្នែក៖ នៅខាងឆ្វេង គឺជាកន្លែងហ្គេមStar Wars កន្លែងដែលកូដនឹងដំណើរការ។ ការណែនាំសម្រាប់កម្រិតនីមួយៗ ត្រូវបានសរសេរនៅខាងក្រោមកន្លែងហ្គេម។ តំបន់កណ្តាលនេះ គឺជា ប្រអប់ឧបករណ៍ និងប្រអប់នីមួយៗ នៃប្រអប់បញ្ជាទាំងនេះដែល BB-8 អាចយល់បាន។ កន្លែងពណ៌សនៅខាងស្តាំ ត្រូវបានគេហៅថាកន្លែងធ្វើការ ហើយនេះ គឺជាកន្លែងដែលយើងនឹង បង្កើតកម្មវិធីរបស់យើង។ ប្រសិនបើខ្ញុំទាញប្លុក "ប្តូរទៅឆ្វេង" ទៅកន្លែងធ្វើការ របស់យើង ហើយចុចRun តើមានអ្វីកើតឡើង? BB-8 មានចលនាខាងឆ្វេងប្លុកមួយ នៅលើក្រឡាចត្រង្គ។ ហើយវានឹងយ៉ាងម៉េច ប្រសិនបើខ្ញុំចង់ឱ្យ BB-8 ធ្វើអ្វីមួយបន្ទាប់ពីប្លុក "ប្តូរទៅខាងឆ្វេង"? ខ្ញុំអាចបន្ថែមប្លុកមួយផ្សេងទៀតទៅក្នុងកម្មវិធីរបស់យើង។ ខ្ញុំនឹងជ្រើសរើស ប្លុក "ប្តូរទៅលើ" ហើយខ្ញុំនឹងទាញវានៅពីក្រោម ប្លុក "ប្តូរទៅឆ្វេង" របស់ខ្ញុំ រហូតដល់លេចឡើងផ្នែកសំខាន់ ហើយបន្ទាប់មកខ្ញុំនឹងទម្លាក់វា ហើយប្លុកទាំងពីរនឹងខ្ទេចជាមួយគ្នា។ ពេលខ្ញុំចុច "run ម្តងទៀត" BB-8 នឹង ... (ពិនិត្យ) ពាក្យបញ្ជា ដែលត្រូវបានដាក់គរ ពីលើចុះក្រោមនៅលើកន្លែងធ្វើការរបស់យើង។ ប្រសិនបើអ្នកធ្លាប់ចង់លុបប្លុក, គ្រាន់តែយកវាចេញពីគំនរនោះ ហើយទាញវាចូលទៅក្នុងប្រអប់ឧបករណ៍វិញ។ បន្ទាប់ពីអ្នកបានវាយ "Run" អ្នកអាចគ្រាន់តែចុច ប៊ូតុងកំណត់ឡើងវិញដើម្បីត្រលប់ទៅការចាប់ផ្តើមវិញ។ ឥឡូវ តោះរំកិលវា