0:00:06.938,0:00:09.008 ទោះវេជ្ជសាស្រ្តមានការជឿនលឿនក្តី 0:00:09.008,0:00:14.018 ជំងឺមហារីកនៅតែជាជំងឺកាចសាហាវដែលគ្មានអ្នកជំងឺណាចង់លឺ។ 0:00:14.018,0:00:18.188 មូលហេតុដែលធ្វើអោយពិបាកព្យាបាលជំងឺនេះគឺដោយសារវាមិនមែនជាជំងឺតែមួយមុខឡើយ 0:00:18.188,0:00:23.559 វាជាក្រុមជំងឺដែលមានជាង១០០មុខ ហើយកើតលើកោសិកាប្រភេទផ្សេងៗគ្នា។ 0:00:23.559,0:00:26.452 មានប្រភេទមហារីកមួយដែលមានលក្ខណៈអាក្រក់ខុសគេព្រោះ 0:00:26.452,0:00:29.810 វាកើតឡើងលើក្មេងៗច្រើនជាងមហារីកណាទាំងអស់។ 0:00:29.810,0:00:31.730 នោះគឺមហារីកឈាម (ឈាមសសុីឈាមក្រហម)។ 0:00:31.730,0:00:35.705 ដែលជាមហារីកដែលចាប់ផ្តើមនៅលើកោសិកាដើមដែលមានក្នុងខួរឆ្អឹង។ 0:00:35.705,0:00:38.342 កោសិកាដើមប្រៀបដូចជាទារក 0:00:38.342,0:00:41.651 មិនទាន់ពេញវ័យ តែមានសក្តានុពលខ្លាំង។ 0:00:41.651,0:00:44.830 កោសិកាដើមជាច្រើនធ្វើឯកទេសកម្មហើយក្លាយជាកោសិកានៃសរីរាង្គ 0:00:44.830,0:00:47.719 ដូចជាថ្លើម ខួរក្បាល និងបេះដូង។ 0:00:47.719,0:00:49.033 ប៉ុន្តែនៅក្នុងជាលិកាខ្លះ 0:00:49.033,0:00:52.993 ពួកវាអាចចែកខ្លួននិងរក្សាភាពជាកោសិកាដើម 0:00:52.993,0:00:57.189 រហូតដល់ពេញវ័យដើម្បីអាចផលិតកោសិកាថ្មី 0:00:57.189,0:00:59.342 គ្រប់គ្រាន់សំរាប់តំរូវការរបស់រាងកាយ។ 0:00:59.342,0:01:01.694 ឧទាហរណ៍ដូចជា ខួរឆ្អឹង 0:01:01.694,0:01:05.576 ដែលនៅទីនេះហើយ កោសិកាដើមធ្វើឯកទេសកម្មទៅជាកោសិកាឈាមជាច្រើនប្រភេទ 0:01:05.576,0:01:07.698 ដែលរួមមានកោសិកាឈាមស 0:01:07.698,0:01:10.491 ដែលដឹកនាំអុកសុីសែនពីសួតទៅជាលិកាផ្សេងៗ 0:01:10.491,0:01:14.532 ប្លាកែតដែលជួយក្នុងកំណកឈាមតាមរយៈការបិទភ្ជិតសរសៃឈាមដែលខូច 0:01:14.532,0:01:16.139 ហើយនិងកោសិកាឈាមស 0:01:16.139,0:01:20.250 ដែលជាអ្នកយាមល្បាត ការពារសារពាង្គកាយទល់អ្នកឈ្លានពាន 0:01:20.250,0:01:21.636 ពេលខ្លះ បញ្ហាអាចកើតឡើង 0:01:21.636,0:01:25.196 នៅពេលដែលកោសិកាដើមធ្វើឯកទេសកម្ម 0:01:25.196,0:01:28.528 ហើយមុយតាស្យុងកើតមានឡើងនៅលើADNរបស់កោសិកា។ 0:01:28.528,0:01:32.421 ធម្មតាកោសិកាដែលមានADNខុសធម្មតានឹងធ្វើអត្តឃាត 0:01:32.421,0:01:34.962 ប៉ុន្តែកោសិកាដែលខូចខ្លះមិនធ្វើអត្តឃាតឡើយ 0:01:34.962,0:01:39.778 ហើយវាធ្វើចំណែកខ្លួនតាមអំពើចិត្ត ទោះជាវាបាត់បង់មុខងារក្តី។ 0:01:39.778,0:01:42.344 យើងហៅកោសិកាទាំងនេះថាជាកោសិកាមហារីក។ 0:01:42.344,0:01:46.847 គេមិនទាន់ច្បាស់នៅឡើយថាហេតុអ្វី មហារីកឈាមស ច្រើនកើតតែលើក្មេង 0:01:46.847,0:01:48.668 ប៉ុន្តែហេតុផលមួយគឺប្រហែលដោយសារ 0:01:48.668,0:01:53.486 ជំងឺនេះកើតដោយការប្រែប្រួលតែ១រឺ២នៃADN 0:01:53.486,0:01:56.377 ដោយឡែកមហារីកភាគច្រើនទាល់តែមានការប្រែប្រួលច្រើន 0:01:56.377,0:02:00.611 ដែលធ្វើអោយមហារីកឈាមសលេចឡើងលឿនជាមហារីកផ្សេងទៀត។ 0:02:00.611,0:02:04.815 លើសពីនេះ ការប្រែប្រួលADNខ្លះអាចកើតនៅក្នុងកោសិកាឈាមស 0:02:04.815,0:02:06.625 ក្នុងពេលទារកក្នុងផ្ទៃកំពុងលូតលាស់ 0:02:06.625,0:02:09.331 ដែលធ្វើអោយហនិភ័យនៃមហារីកឈាមសកាន់តែកើនឡើង។ 0:02:09.331,0:02:12.110 ទោះបីជាមហារីកនេះប៉ះពាល់ក្មេងៗច្រើនជាមហារីកផ្សេងក្តី 0:02:12.110,0:02:16.037 យើងឃើញថាជាទូទៅ អ្នកជំងឺនេះភាគច្រើនជាមនុស្សពេញវ័យ។ 0:02:16.037,0:02:21.001 នៅពេលដែលមហារីកឈាមសកើតឡើង កោសិកាខូចនោះនឹងបង្កើនចំនួនក្នុងខួរឆ្អឹង 0:02:21.001,0:02:24.531 រហូតដែលវាប្រើប្រាស់ទីកន្លែងនិងធនធានអស់។ 0:02:24.531,0:02:26.622 នៅពេលដែលខួរឆ្អឹងមិនអាចផលិត 0:02:26.622,0:02:28.898 កោសិកាឯកទេសតាមចំនួនដែលត្រូវការរបស់រាងកាយ 0:02:28.898,0:02:30.671 ឈាមនឹងខ្សោះ។ 0:02:30.671,0:02:32.112 ការខ្វះឈាមក្រហម 0:02:32.112,0:02:34.841 មានន័យថាសាច់ដុំមិនអាចទទួលបានអុកសុីសែនគ្រប់គ្រាន់ 0:02:34.841,0:02:38.661 ការខ្វះប្លាកែតនាំអោយខ្វះអ្នកជួយទប់ឈាប 0:02:38.661,0:02:42.930 ហើយការខ្វះឈាមក្រហមមានន័យថាប្រព័ន្ធស៊ាំត្រូវខូចខាត 0:02:42.930,0:02:45.332 ធ្វើអោយមានហនិភ័យនៃការបង្ករោគកើនឡើង។ 0:02:45.332,0:02:47.484 ដើម្បីធ្វើឈាមមានមុខងារធម្មតាវិញ 0:02:47.484,0:02:49.739 កោសិកាឈាមមហារីកត្រូវតែលុបបំបាត់។ 0:02:49.739,0:02:52.111 ប៉ុន្តែដោយសារកោសិកាឈាមមហារីកមិនមែនជាដុំសាច់ 0:02:52.111,0:02:54.458 គេមិនអាចវះកាត់យកវាចេញឡើយ។ 0:02:54.458,0:02:58.506 ជំនួសវិញ កោសិកាមហារីកត្រូវបានសំលាប់តាមរយៈវិធីសាស្រ្តព្យាបាលផ្សេងៗ 0:02:58.506,0:03:00.490 ដែលក្នុងនោះមានការព្យាបាលតាមគីមី(Chemotherapy) 0:03:00.490,0:03:04.666 ការផ្សំរវាងឱសថដែលអាចសំលាប់កោសិកាមហារីក។ 0:03:04.666,0:03:07.972 ជាអកុសល ឱសថរបៀបនេះក៏អាចសំលាប់កោសិកាធម្មតាផងដែរ 0:03:07.972,0:03:11.412 ដូចជាកោសិកាសក់ និងពោះវៀន។ 0:03:11.412,0:03:14.463 ហើយពេលខ្លះកំរិតប្រើខ្ពស់ពេក 0:03:14.463,0:03:16.683 រហូតដល់វាអាចសំលាប់កោសិកាខួរឆ្អឹង 0:03:16.683,0:03:19.047 រួមទាំងកោសិកាដើមផង។ 0:03:19.047,0:03:24.285 នៅពេលដែលរឿងនេះកើតឡើង ខ្លួនយើងនឹងមិនអាចផលិតកោសិកាឈាមថ្មីដោយខ្លួនឯងទៀតបានឡើយ។ 0:03:24.285,0:03:28.269 សំណាងល្អ កោសិកាដើមអាចរកបានពីខាងក្រៅ 0:03:28.269,0:03:30.354 គឺពីអ្នកដែលអាចបរិច្ចាក។ 0:03:30.354,0:03:32.993 ក្រោយពេលកោសិកាដើមត្រូវបានដាក់អោយអ្នកជំងឺ 0:03:32.993,0:03:35.915 វានឹងបង្កើនចំនួនក្នុងខួរឆ្អឹងនិងបង្កើតជាឈាម។ 0:03:35.915,0:03:38.997 ទោះជាយ៉ាងនេះក្តី ការដាក់កោសិកាដើមគឺជាការលំបាក 0:03:38.997,0:03:43.041 ដែលត្រូវការភាពត្រូវគ្នានៃប្រព័ន្ធស៊ាំរបស់អ្នកទទួលនិងអ្នកបរិច្ចាក 0:03:43.041,0:03:46.512 ដើម្បីជៀសវាងកុំអោយកោសិកាដែលដាក់វាយប្រហារកោសិកាអ្នកជំងឺ 0:03:46.512,0:03:48.352 ដូចជាប្រព័ន្ធស៊ាំវាយប្រហារមេរោគ។ 0:03:48.352,0:03:49.836 ខុសពីការបញ្ចូលឈាម 0:03:49.836,0:03:51.964 កោសិកាដើមមានប្រភេទHLA រាប់ពាន់ 0:03:51.964,0:03:56.529 ហើយសូម្បីបងប្អូនបង្កើតក៏ប្រហែលមិនមានកោសិកាដើមត្រូវគ្នាដែរ។ 0:03:56.529,0:04:00.245 បើសិនជាករណីនេះកើតឡើង ការស្រាវជ្រាវរកអ្នកបរិច្ចាកនឹងត្រូវផ្អែកលើទិន្នន័យ 0:04:00.245,0:04:05.057 ដែលមានពត៌មានអំពីសែនរបស់អ្នកស្ម័គ្រចិត្តបរិច្ចាក។ 0:04:05.057,0:04:07.153 កាលណាមានចំនួនអ្នកបរិច្ចាកកាន់តែច្រើន 0:04:07.153,0:04:11.652 ចំនួនជីវិតដែលគេអាចសង្រ្គោះក៏កាន់តែច្រើន។ 0:04:11.652,0:04:16.912 ជំងឺមហារីកឈាមសជាជំងឺគួរអោយខ្លាច ប៉ុន្តែយើងនៅមានសង្ឃឹម។