ទោះវេជ្ជសាស្រ្តមានការជឿនលឿនក្តី
ជំងឺមហារីកនៅតែជាជំងឺកាចសាហាវដែលគ្មានអ្នកជំងឺណាចង់លឺ។
មូលហេតុដែលធ្វើអោយពិបាកព្យាបាលជំងឺនេះគឺដោយសារវាមិនមែនជាជំងឺតែមួយមុខឡើយ
វាជាក្រុមជំងឺដែលមានជាង១០០មុខ ហើយកើតលើកោសិកាប្រភេទផ្សេងៗគ្នា។
មានប្រភេទមហារីកមួយដែលមានលក្ខណៈអាក្រក់ខុសគេព្រោះ
វាកើតឡើងលើក្មេងៗច្រើនជាងមហារីកណាទាំងអស់។
នោះគឺមហារីកឈាម (ឈាមសសុីឈាមក្រហម)។
ដែលជាមហារីកដែលចាប់ផ្តើមនៅលើកោសិកាដើមដែលមានក្នុងខួរឆ្អឹង។
កោសិកាដើមប្រៀបដូចជាទារក
មិនទាន់ពេញវ័យ តែមានសក្តានុពលខ្លាំង។
កោសិកាដើមជាច្រើនធ្វើឯកទេសកម្មហើយក្លាយជាកោសិកានៃសរីរាង្គ
ដូចជាថ្លើម ខួរក្បាល និងបេះដូង។
ប៉ុន្តែនៅក្នុងជាលិកាខ្លះ
ពួកវាអាចចែកខ្លួននិងរក្សាភាពជាកោសិកាដើម
រហូតដល់ពេញវ័យដើម្បីអាចផលិតកោសិកាថ្មី
គ្រប់គ្រាន់សំរាប់តំរូវការរបស់រាងកាយ។
ឧទាហរណ៍ដូចជា ខួរឆ្អឹង
ដែលនៅទីនេះហើយ កោសិកាដើមធ្វើឯកទេសកម្មទៅជាកោសិកាឈាមជាច្រើនប្រភេទ
ដែលរួមមានកោសិកាឈាមស
ដែលដឹកនាំអុកសុីសែនពីសួតទៅជាលិកាផ្សេងៗ
ប្លាកែតដែលជួយក្នុងកំណកឈាមតាមរយៈការបិទភ្ជិតសរសៃឈាមដែលខូច
ហើយនិងកោសិកាឈាមស
ដែលជាអ្នកយាមល្បាត ការពារសារពាង្គកាយទល់អ្នកឈ្លានពាន
ពេលខ្លះ បញ្ហាអាចកើតឡើង
នៅពេលដែលកោសិកាដើមធ្វើឯកទេសកម្ម
ហើយមុយតាស្យុងកើតមានឡើងនៅលើADNរបស់កោសិកា។
ធម្មតាកោសិកាដែលមានADNខុសធម្មតានឹងធ្វើអត្តឃាត
ប៉ុន្តែកោសិកាដែលខូចខ្លះមិនធ្វើអត្តឃាតឡើយ
ហើយវាធ្វើចំណែកខ្លួនតាមអំពើចិត្ត ទោះជាវាបាត់បង់មុខងារក្តី។
យើងហៅកោសិកាទាំងនេះថាជាកោសិកាមហារីក។
គេមិនទាន់ច្បាស់នៅឡើយថាហេតុអ្វី មហារីកឈាមស ច្រើនកើតតែលើក្មេង
ប៉ុន្តែហេតុផលមួយគឺប្រហែលដោយសារ
ជំងឺនេះកើតដោយការប្រែប្រួលតែ១រឺ២នៃADN
ដោយឡែកមហារីកភាគច្រើនទាល់តែមានការប្រែប្រួលច្រើន
ដែលធ្វើអោយមហារីកឈាមសលេចឡើងលឿនជាមហារីកផ្សេងទៀត។
លើសពីនេះ ការប្រែប្រួលADNខ្លះអាចកើតនៅក្នុងកោសិកាឈាមស
ក្នុងពេលទារកក្នុងផ្ទៃកំពុងលូតលាស់
ដែលធ្វើអោយហនិភ័យនៃមហារីកឈាមសកាន់តែកើនឡើង។
ទោះបីជាមហារីកនេះប៉ះពាល់ក្មេងៗច្រើនជាមហារីកផ្សេងក្តី
យើងឃើញថាជាទូទៅ អ្នកជំងឺនេះភាគច្រើនជាមនុស្សពេញវ័យ។
នៅពេលដែលមហារីកឈាមសកើតឡើង កោសិកាខូចនោះនឹងបង្កើនចំនួនក្នុងខួរឆ្អឹង
រហូតដែលវាប្រើប្រាស់ទីកន្លែងនិងធនធានអស់។
នៅពេលដែលខួរឆ្អឹងមិនអាចផលិត
កោសិកាឯកទេសតាមចំនួនដែលត្រូវការរបស់រាងកាយ
ឈាមនឹងខ្សោះ។
ការខ្វះឈាមក្រហម
មានន័យថាសាច់ដុំមិនអាចទទួលបានអុកសុីសែនគ្រប់គ្រាន់
ការខ្វះប្លាកែតនាំអោយខ្វះអ្នកជួយទប់ឈាប
ហើយការខ្វះឈាមក្រហមមានន័យថាប្រព័ន្ធស៊ាំត្រូវខូចខាត
ធ្វើអោយមានហនិភ័យនៃការបង្ករោគកើនឡើង។
ដើម្បីធ្វើឈាមមានមុខងារធម្មតាវិញ
កោសិកាឈាមមហារីកត្រូវតែលុបបំបាត់។
ប៉ុន្តែដោយសារកោសិកាឈាមមហារីកមិនមែនជាដុំសាច់
គេមិនអាចវះកាត់យកវាចេញឡើយ។
ជំនួសវិញ កោសិកាមហារីកត្រូវបានសំលាប់តាមរយៈវិធីសាស្រ្តព្យាបាលផ្សេងៗ
ដែលក្នុងនោះមានការព្យាបាលតាមគីមី(Chemotherapy)
ការផ្សំរវាងឱសថដែលអាចសំលាប់កោសិកាមហារីក។
ជាអកុសល ឱសថរបៀបនេះក៏អាចសំលាប់កោសិកាធម្មតាផងដែរ
ដូចជាកោសិកាសក់ និងពោះវៀន។
ហើយពេលខ្លះកំរិតប្រើខ្ពស់ពេក
រហូតដល់វាអាចសំលាប់កោសិកាខួរឆ្អឹង
រួមទាំងកោសិកាដើមផង។
នៅពេលដែលរឿងនេះកើតឡើង ខ្លួនយើងនឹងមិនអាចផលិតកោសិកាឈាមថ្មីដោយខ្លួនឯងទៀតបានឡើយ។
សំណាងល្អ កោសិកាដើមអាចរកបានពីខាងក្រៅ
គឺពីអ្នកដែលអាចបរិច្ចាក។
ក្រោយពេលកោសិកាដើមត្រូវបានដាក់អោយអ្នកជំងឺ
វានឹងបង្កើនចំនួនក្នុងខួរឆ្អឹងនិងបង្កើតជាឈាម។
ទោះជាយ៉ាងនេះក្តី ការដាក់កោសិកាដើមគឺជាការលំបាក
ដែលត្រូវការភាពត្រូវគ្នានៃប្រព័ន្ធស៊ាំរបស់អ្នកទទួលនិងអ្នកបរិច្ចាក
ដើម្បីជៀសវាងកុំអោយកោសិកាដែលដាក់វាយប្រហារកោសិកាអ្នកជំងឺ
ដូចជាប្រព័ន្ធស៊ាំវាយប្រហារមេរោគ។
ខុសពីការបញ្ចូលឈាម
កោសិកាដើមមានប្រភេទHLA រាប់ពាន់
ហើយសូម្បីបងប្អូនបង្កើតក៏ប្រហែលមិនមានកោសិកាដើមត្រូវគ្នាដែរ។
បើសិនជាករណីនេះកើតឡើង ការស្រាវជ្រាវរកអ្នកបរិច្ចាកនឹងត្រូវផ្អែកលើទិន្នន័យ
ដែលមានពត៌មានអំពីសែនរបស់អ្នកស្ម័គ្រចិត្តបរិច្ចាក។
កាលណាមានចំនួនអ្នកបរិច្ចាកកាន់តែច្រើន
ចំនួនជីវិតដែលគេអាចសង្រ្គោះក៏កាន់តែច្រើន។
ជំងឺមហារីកឈាមសជាជំងឺគួរអោយខ្លាច ប៉ុន្តែយើងនៅមានសង្ឃឹម។